ភ្នំពេញ៖ រឿងជីវិតគូអ្នកណាក៏ប្រាថ្នាចង់បានមនុស្សល្អម្នាក់មកធ្វើជាគូជីវិត ដើម្បីកាន់ដៃគ្នាដើរទៅមុខកសាងជាជីវិតគ្រួសារឲ្យមានសុមង្គល។ ពេលខ្លះការជ្រើសរើសគូស្រករ អាចនឹងជួបមនុស្សល្អពេញចិត្តតែប៉ុន្មានឆ្នាំដំបូង តែពេលរស់នៅជាមួយគ្នាយូរៗទៅ ទើបដឹងថាដៃគូដែលយើងសម្រេចចិត្តរើសយកមកធ្វើគូអនាគត ផ្លាស់ប្ដូរម្ដងៗបន្តិចៗ ស្ទើរនឹកស្មានមិនដល់។
ពិតណាស់ ការមានដៃគូរហូតឈានដល់ថ្ងៃចូលរោងការ អ្នកខ្លះបានមកដោយចៃដន្យ ខ្លះទៀតបានដោយសារឪពុកម្ដាយផ្សំផ្គុំរៀបចំឲ្យជាដើម។ ក្រោយរៀបការមានឈ្មោះក្លាយជាស្វាមី ភរិយា មានគូខ្លះរស់នៅដោយចុះសម្រុងនឹងគ្នា ឯគូខ្លះទៀតជួបតែបញ្ហារហូតឈានដល់ចែកផ្លូវគ្នាក៏មាន។ បើទោះបី រៀបការច្រើនឆ្នាំរហូតមានកូនតូច ឬធំ ក៏នៅតែសម្រេចចិត្តលែងលះគ្នា បើតាមការសង្កេតឃើញកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកមកមើលអ្នកសិល្បៈវិញ គេក៏ឃើញមានគូស្វាមីខ្លះរស់នៅជាមួយគ្នាតែងតែបង្ហាញសុភមង្គលក្នុងគ្រួសារ និងស្នាមញញឹមយ៉ាងមានក្ដីសុខ។ នៅពីក្រោយគូស្វាមីផ្អែមល្ហែម ក៏មានសិល្បការិនី ៦រូបសុទ្ធសឹងតែជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត និងឆ្លាត បែរជាជួបបញ្ហាប្រេះឆារឿងដៃគូ រហូតដល់ការចែកផ្លូវគ្នាជាមួយស្វាមី ដោយតារាស្រី ក្នុងចំណោម៦នាក់នោះ មាន៥នាក់មានកូនម្នាក់មួយរៀងៗខ្លួន។
បើទោះបីជាក្លាយជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមកូនតែម្នាក់ឯង តែតារាស្រីទាំងនេះនៅតែរឹងមាំសម្រាប់ខ្លួនឯង និងកូន ហើយបានប្រើជីវិតឈ្មោះជាមេម៉ាយយ៉ាងរីករាយទៀតផង។ ដោយតារាស្រី ធ្លាប់បានលែងលះជាមួយស្វាមីក្លាយជាស្ត្រីមេម៉ាយដ៏រឹងមាំនោះមានដូចជា៖
១៖ អ្នកនាង សុខ ស្រីនាង


២៖ អ្នកនាង សុខ សោម៉ាវត្តី


៣៖ អ្នកនាង ភិន សុដាលីស


៤៖ អ្នកនាង លីន ចាន់សីហា


៥៖ អ្នកនាង ស៊ុំ សុម៉ាលី


៦៖ អ្នកនាង ទូច ស្រីល័ក្ខ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]