ប្លោកនោមផ្ទុកទឹកនោម ដោយមានជំនួយពីសាច់ដុំផ្សេងៗ រហូតដល់ខួរក្បាលបញ្ជូនសញ្ញាប្រាប់ថា ដល់ពេលត្រូវបញ្ចេញចោល។ យ៉ាងណាមិញ ដូចទៅនឹងប្រព័ន្ធដទៃទៀតនៃរាងកាយ ប្លោកនោមក៏អាចប្រឈមនឹងបញ្ហាដូចគ្នា ហើយបញ្ហាប្លោកនោមទូទៅទាំង៣ ដែលប៉ះពាល់ចំពោះស្រីៗយើងមានដូចខាងក្រោម។
១. នោមទាស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មានស្ត្រីរាប់លាននាក់ដែលកើតមានបញ្ហានោមទាស់។ ប្រភេទផ្សេងៗនៃការនោមទាស់មាន លេចនោមជាប់រហូត នោមញឹកញាប់ជាងធម្មតា និងហូរទឹកនោមជាប់រហូត ហើយប្រភេទនោមទាស់ដែលកើតឡើងញឹកញាប់បំផុតគឺ លេចនោមជាប់រហូត ដូចជានៅពេលដែលយើងក្អក សើច ហាត់ប្រាណ ឬលើកវត្ថុធ្ងន់ៗ។
មូលហេតុនៃការនោមទាស់រួមមាន៖
- ការមានផ្ទៃពោះ និងសម្រាលកូន៖ ពេលពពោះ សម្រាលកូនអាចពង្រីកសាច់ដុំអាងត្រគាក។ នៅពេលដែលសាច់ដុំទាំងនោះលាតសន្ធឹង ប្លោកនោមអាចយារធ្លាក់ ជាហេតុនាំឲ្យមាត់បង្ហួរនោមមានសភាពយឺតដូចគ្នា។
- អស់រដូវ៖ អ័រម៉ូនEstrogen ជួយរក្សាជាលិកាជុំវិញប្លោកនោម និងបង្ហួរនោមឲ្យមានសុខភាពល្អ។ នៅពេលដែលយើងចូលដល់វ័យអស់រដូវ ស្រីៗយើងនឹងផលិតអ័រម៉ូនមួយនេះកាន់តែតិចទៅ ដែលកត្តានេះធ្វើឲ្យប្លោកនោមចុះខ្សោយ។
- ខូចសរសៃប្រសាទ៖ ខួរក្បាលបញ្ជូនសញ្ញាទៅសរសៃប្រសាទនៅក្នុងប្លោកនោមនៅពេលដែលប្លោកនោមពេញ។ ការខូចសរសៃប្រសាទអាចរំខានដល់សញ្ញានេះ ដែលនាំឲ្យខួរក្បាលមិនអាចឲ្យដំណឹងដល់យើងថាត្រូវបញ្ចេញទឹកនោមចោលពីប្លោកនោម។ ជំងឺផ្សេងៗអាចបណ្ដាលឲ្យខូចសរសៃប្រសាទ ដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រិនសរសៃប្រសាទ ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ជាមួយគ្នានេះដែរ ការវះកាត់ ឬរបួសលើខ្នង ឬឆ្អឹងត្រគាកក៏អាចបំផ្លាញសរសៃប្រសាទដែលគ្រប់គ្រងប្លោកនោមផងដែរ។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនអាចធ្វើឲ្យសាច់ដុំប្លោកនោមសម្រាក និងរារាំងវាពីការបញ្ជូនសញ្ញារបស់ខួរក្បាលថាប្លោកនោមពេញ។ ថ្នាំទាំងនេះរួមមានថ្នាំងងុយគេង ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ឬថ្នាំបញ្ចុះទឹកនោម។
- គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន៖ ភេសជ្ជៈទាំងនេះអាចធ្វើឲ្យប្លោកនោមឆាប់ពេញ និងធ្វើឲ្យយើងមិនអាចគ្រប់គ្រងបាន។
- លើសទម្ងន់៖ នៅពេលដែលយើងលើសទម្ងន់ វាអាចដាក់សម្ពាធដល់ប្លោកនោម ដែលអាចបង្កជាបញ្ហានោមទាស់។
- ហាត់ប្រាណ៖ ស្រីៗអាចប្រឈមនឹងការលេចនោម អំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លា ជាពិសេស លំហាត់ប្រាណលោត និងរត់។
២. ឈឺក្នុងប្លោកនោម បណ្ដាលមកពីមុខងាររបស់អាងត្រគាកធ្វើការមិនល្អ
ជំងឺប្លោកនោមមួយទៀតដែលកើតឡើងចំពោះស្រីៗយើង គឺបញ្ហាមុខងារអាងត្រគាកធ្វើការមិនល្អ នេះដោយសារតែប្លោកនោមរលាក។ ការរលាកអាចធ្វើឲ្យជញ្ជាំងប្លោកនោមរឹង ហើយមិនអាចពង្រីកបាន នៅពេលដែលវាពេញដោយទឹកនោម។ ដូចគ្នានេះដែរ បរិមាណទឹកនោមក៏មិនច្រើនដូចធម្មតាដែរ ពីព្រោះប្លោកនោមមិនអាចទប់ទឹកនោមបានច្រើន។
៣. ការបង្ករោគលើប្រព័ន្ធទឹកនោម
ស្ត្រីជាច្រើនអាចឆ្លងមេរោគមួយនេះ ដែលអាចបណ្ដាលឲ្យមានបញ្ហាគ្រប់គ្រងប្លោកនោម។ មេរោគអាចចូលទៅក្នុងផ្លូវទឹកនោម និងបង្កការឆ្លងមេរោគតាមវិធីផ្សេងៗគ្នា។ ហេតុនេះហើយ ដើម្បីបង្ការការបង្ករោគលើប្រព័ន្ធទឹកនោម គ្នាយើងគប្បី៖
- ជូតសម្អាតពីខាងមុខទៅខាងក្រោយ បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួច
- ជៀសវាងទប់នោម
- រួមភេទដោយមានការការពារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]