ភ្នំពេញ៖ ជាការពិតណាស់ តារាស្រីល្បីឈ្មោះទាំងបីនាក់ខាងក្រោមនេះ​ បច្ចុប្បន្ន​ពួកគេ​សុទ្ធសឹងតែមានស្វាមី​រួចអស់ហេីយ​ ប៉ុន្តែបេីនិយាយពីសម្រស់គឺនៅតែស្អាតក្មេងជាងវ័យ​ មិនចាញ់ក្រមុំៗមួយចំនួននោះឡើយ។ ហើយពួកគេក៏តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជន ជាមួយស្ទាយ៍តែងខ្លួនជាប្រចាំរបស់ពួកគេផងដែរ។

ជាពិសេស​ បេីក្រឡេកមកមេីលវីដេអូមួយ​ ដែលគណនី TikTok មួយដែលទើបតែបានបង្ហោះនាពេលថ្មីៗនេះ​ យេីងឃេីញថា​ តារាស្រីទាំងបីរូបនេះ​ ក្នុងនោះរួមមានអ្នកនាង​ សុគន្ធ​ និសា កែវ​ សីហា​ និង​ នៅ​ សូនីតា​ ពួកគេបាននាំគ្នាថតរូបជុំគ្នា​ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណី​ ហូលផាមួង​អាវប៉ាក់បែបខ្មែរ​ មេីលទៅអ្នកទាំងបីពិតជាស្រស់ស្អាត​ សមសួន​ជានារីខ្មែរទៅវត្តនាខែភ្ជុំបិណ្យយ៉ាងដូច្នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ តាមរយៈ​រូបភាព​វីដេអូ​មួយនេះ​ នៅពេលមហាជន​ ក៏ដូចជាហ្វេននៅតាមបណ្ដាញសង្គមឃេីញហេីយ​ ក៏ពោលសរសេីរអំពីការតែងខ្លួនរបស់ពួកគេសឹងគ្រប់គ្នាផងដែរ៕

សូមទស្សនា​ វីដេអូ​ខាង​ក្រោម​៖

សុគន្ធ​ និសា
កែវ​ សីហា
នៅ សូនីតា
វីដេអូតារាទាំងបី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា