តារាកម្សាន្ត: ប្លែកភ្នែកទៀតហើយ រាងខុសប្លែកបន្តិចពីសព្វមួយដង តារាចម្រៀងសំនៀងផ្អែមពិរោះ ជ្រកក្រោមទ្រនំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយបង្ហាញខ្លួនស្លៀកឈុតហូលខ្មែរច្នែបែបបុរាណ-សម័យ បញ្ចេញសម្រស់យ៉ាងស្រស់ស្អាត ទាក់ក្រសែភ្នែកមហាជននៅលើបណ្តាញសង្គម ដោយលាន់មាត់សរសើរគ្រប់គ្នាតែម្តង។

សូមរំលឹកផងដែលថា នេះមិនមែនជាលើកទីមួយឡើយ ដែលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា បង្ហាញខ្លួនក្នុងឈុតបុរាណខ្មែរ ប៉ុន្តែជារឿយៗអ្នកនាងតែបង្ហាញខ្លួនថតតែងក្នុងឈុតបុរាណបានយ៉ាងសមរម្យ សមសួនជានារីខ្មែរ រហូតទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមពីសំណាក់អ្នកគាំទ្រនិងមហាជន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើអ្នកនាង សុគន្ធ និសាស្រស់ស្អាតយ៉ាងណានៅក្នុងឈុតហូលបុរាណខ្មែរនោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា