រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតតារាចម្រៀងស្រី អ្នកនាង ម៉ូលីកា ដែលសព្វថ្ងៃត្រូវគេស្គាល់ច្បាស់ថា ជាអ្នកលក់អនឡាញមួយរូបនោះ ត្រូវមហាជនល្បីថា ទំនាក់ទំនងរូបនាងជាមួយស្វាមីហាក់មិនសូវល្អ​ រហូតដល់ថ្នាក់ ចង់លែងលះគ្នា។

ផ្ទុយទៅវិញ ពេលនេះ គេឃើញ អ្នកទាំងពីរ ហាក់ប្រើជីវិតដូចគូស្វាមីភរិយាផ្សេងៗ មិនតែប៉ុណ្ណោះ ស្វាមីអ្នកនាង ម៉ូលីកា កាន់តែធ្វើឲ្យ មហាជនផ្ទុះការកោតសរសើរ ក្រោយធ្វើរឿងឲ្យ ភរិយាញញឹមបិទមាត់មិនជិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ស្វាមីអតីតតារាចម្រៀងរូបនេះ បានយកគម្រូតាម ស្វាមីតារាចម្រៀង សួស វីហ្សា គឺលោក ថមមី ដោយបានតុបតែងខ្លួនជា នារីភេទហើយលេងសើចក្នុងការLiveលក់កាបូបរបស់ភរិយា ដែលមហាជន ផ្ទុះការចាប់អារម្មណ៍ក្នុងពេលថ្មីៗនេះ យ៉ាងណាមិញ បើទោះបីជា នេះមិនមែនជា ការបង្កើតថ្មីរបស់ខ្លួន តែ ម៉ូលីកា បង្កើបអារម្មណ៍ថា ខ្លួនលែងខ្វាយខ្វល់សម្តីគេថា រូបនាងចម្លងតាមគេទៀតហើយ សំខាន់រូបនាង មានក្តីសុខ ហើយអ្វីពិសេសនោះគឺ ក្នុងវីដេអូមួយនេះ គេឃើញ ម៉ូលីកា ញញឹមបិទមាត់មិនជិតយ៉ាងណាក្តីសុខ។

លើសពីនេះទៅទៀត ប្រសិនបើក្រឡេកទៅ បណ្តាមហាជនវិញ ក្រោយឃើញវីដេអូនេះហើយ គ្មានប្រើសម្តីមាក់ងាយ ឫជេរពេបជ្រាយឡើយ ជាងនេះទៅទៀត គឺគាំទ្រអតីតតារាស្រីរូបនេះ ព្រោះនេះជាក្តីសុខផ្ទាល់ខ្លួន មិនចាំបាច់ខ្វាយខ្វល់ពីសម្តីអ្នកដទៃ ម្យ៉ាងទៀត នេះជាគម្រូល្អ ហើយយកលំនាំតាម ក៏គ្មានអីគួរឲ្យខ្មាស់ដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ម៉ូលីកា 
  អ្នកនាង ម៉ូលីកា 
  អ្នកនាង ម៉ូលីកា និងស្វាមី 
  អ្នកនាង ម៉ូលីកា និងស្វាមី 
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ូលីកា