ភ្នំពេញ៖ មួយរយៈប៉ុន្មានថ្ងៃនេះ គូស្វាមីភរិយា លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងភាពកំប្លុកកំប្លែងដែលលោក ថមមី បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចកំឡុងពេលដែលលោកនិងភរិយាបានធ្វើការឡាយលក់កាបូប ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុសស្រុកខ្មែររហូតទោះដល់ ១២ម៉ឺននាក់។

ជាមួយគ្នានេះដែរ បើក្រលែកទៅមើលលោក ថមមី ថ្វីបើក្នុងពេលដែលឡាយវីដេអូជួយលក់ដូរជាមួយភរិយាធ្វើញិកញក់ឡប់ឆ្គួត ដើម្បីឲ្យអ្នកមើលបានសើចសប្បាយប្លែកអារម្មណ៍ក៏ដូចជាដើម្បីប្រពន្ធជាទីស្រលាញ់បានលក់ដាច់ផងនោះ លោកហ៊ានលះបង់គ្រប់បែបយ៉ាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មិនថានៅផ្ទះ ថមមីស្រលាញ់គោរពប្រពន្ធខ្លួនដូចជាឆ្មាយ៉ាងណា ពេលដែលចេញទៅបំពេញភារកិច្ចលោកប្រែក្លាយទៅជាមនុស្សម៉ត់ចត់នឹងការងារគួរឲ្យសរសើរ។ អ្វីដែលកាន់តែមិនសរសើរមិនបាននោះ លោកពិតជាបុរសល្អ ជាស្វាមីនិងជាលោកប៉ាដ៏ល្អកម្ររកបានណាស់ ដោយហេតុថាទោះជាភរិយារបស់លោកខឹងឬស្អប់ខ្លួនខ្លាំងប៉ុណ្ណាក៏លោកនៅតែលួងលោមដោយកាយវិការផ្អែមល្ហែមដដែល៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

ថមមី និង ភរិយា
ថមមី និង ភរិយា
ថមមី និង គ្រួសារ
ថមមី
វីដេអូ ថមមី និង សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី