ពេលកើតត្រអក ឬឡើងកន្ទួលលើស្បែក ឬពេលឈឺជំងឺអ្វីមួយ គ្នាយើងច្បាស់ជាត្រូវញ៉ាំថ្នាំ ថ្នាំលាប ដើម្បីព្យាបាលឲ្យវាបាត់ទៅវិញ។ ប៉ុន្តែយើងត្រូវដឹងថា នៅក្នុងថ្នាំលាប ឬញ៉ាំមួយចំនួនមានមានផ្ទុកសារធាតុម៉្យាង ធ្វើឲ្យយើងប្រឈមនឹងកើតជំងឺ Cushing Syndrome។
អ្វីទៅជាជំងឺ Cushing Syndrome?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCushing Syndrome ឬអាចហៅថា ជំងឺមុខមូលដូចព្រះចន្ទ កើតឡើងនៅពេលដែលរាងកាយយើងមានអ័រម៉ូន cortisol ច្រើនពេក។ វាអាចបណ្ដាលមកពីការប្រើថ្នាំមានផ្ទុកសារធាតុ corticosteroid ឬរាងកាយផលិតអ័រម៉ូន cortisol លើសកម្រិត។
ការញ៉ាំថ្នាំ corticosteroid លើសកម្រិតក្នុងរយៈពេលយូរ ក៏អាចបង្កជាជំងឺ Cushing Syndrome ដែរ។ ថ្នាំប្រភេទ corticosteroid ចាំបាច់ ដើម្បីព្យាបាលជំងឺរលាកដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺ lupus និងជំងឺហឺត។ ពពួកថ្នាំប្រភេទនេះ ក៏ត្រូវបានប្រើដើម្បីទប់ស្កាត់រាងកាយពីការបដិសេធសរីរាង្គ ក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គរួច។ ក្រៅពីការញ៉ាំថ្នាំ ជំងឺ Cushing Syndrome ក៏អាចកើតឡើងបានដោយសារការចាក់ថ្នាំ corticosteroid ដែរ។ ឧទាហរណ៍ ការចាក់ម្ដងហើយម្ដងទៀត សម្រាប់ព្យាបាលជំងឺឈឺសន្លាក់ជាដើម។
ពពួកថ្នាំ steroid ដែលស្រូបចូលក្នុងខ្លួនអ្នកជំងឺហឺត និងក្រែមលាបស្បែកមានសារធាតុ steroids ដែលប្រើជាថ្នាំលាបបំបាត់បញ្ហាលើស្បែក ជាទូទៅមិនសូវបង្កឲ្យមានជំងឺ Cushing Syndrome ដូចពពួកថ្នាំញ៉ាំទេ។ ប៉ុន្តែ ចំពោះបុគ្គលមួយចំនួន ថ្នាំទាំងនេះអាចបណ្ដាលឲ្យមានជំងឺ Cushing Syndrome ជាពិសេសប្រសិនបើប្រើវាក្នុងកម្រិតខ្ពស់។
រោគសញ្ញានៃជំងឺ Cushing Syndrome
រោគសញ្ញានៃជំងឺ អាចប្រែប្រួលទៅតាមកម្រិតលើសនៃអ័រម៉ូន Cortisol ក្នុងរាងកាយរបស់យើង ហើយរោគសញ្ញាទូទៅរួមមាន៖
– ឡើងទម្ងន់ (ពិសេសលើមុខ ខ្នង និងលើស្មា)
– ឡើងសង្វារពណ៌ផ្កាឈូក ពណ៌ស្វាយលើសុដន់ ក្រោមក្បាលពោះ ភ្លៅ និងដៃ
– ស្បែកឡើងស្ដើង ឆាប់ជាំ ឆាប់ក្រហម
– ត្រូវការពេលព្យាបាលយូរ ពេលមុតដៃ ឬរយះស្បែក
– ឡើងមុន។ល។
ផលវិបាកនៃជំងឺ Cushing Syndrome
បើគ្មានការព្យាបាលទេ ផលវិបាកនៃជំងឺនេះអាចរួមមាន៖
- បាត់បង់កំហាប់ឆ្អឹង (ជំងឺពុកឆ្អឹង)
- ជំងឺលើសសម្ពាធឈាម
- ជំងឺទឹកនោមផ្អែមប្រភេទទី ២
- ការឆ្លងមេរោគញឹកញាប់ ឬមិនធម្មតា
- បាត់បង់ម៉ាសសាច់ដុំ និងកម្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]