តារាកម្សាន្ត៖ តារាសម្ដែងប្រុស និងជាពិធីករដ៏មានប្រជាប្រិយភាពលោក សេង មង្គល តាំងពីលេចមុខក្នុងវិស័យសិល្បៈមក តារាប្រុសរូបនេះ តែងតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រពោលសរសើរពីលោកមិនដាច់ពីមាត់នោះឡើយ ព្រោះថាក្រៅពីមានសមត្ថភាពសិល្បៈដ៏ប៉ិនសប់ហើយនោះ បើនិយាយពីរូបសម្បត្តិវិញ លោកក៏សង្ហាមិនណយដែរ មិនថាលេងស្ទីលតែងខ្លួនបែបណា ក៏អាចទាក់ទាញចិត្តនារីៗឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍បាន។

សេង មង្គល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ សេង មង្គល ទើបតែបានបង្ហោះរូបភាពដ៏គួរឲ្យក្នាញ់ជាច្រើនសន្លឹក នៅលើគណនី IG ផ្ទាល់ខ្លួន ដើម្បីអបអរក្នុងថ្ងៃខួបកំណើត ជាមួយនឹងការធ្វើដំណើរទៅកម្សាន្តនៅចម្ការឯតាមខេត្ត ដែលមានទេសភាពធម្មជាតិពណ៌បៃតងខ្ចី បរិយាកាសស្រស់ស្រាយខ្លាំង។

ដោយក្នុងនោះ អ្វីដែលហ្វេនៗចាប់អារម្មណ៍កាន់តែខ្លាំង គឺថាលើកនេះ សេង មង្គល នៅតែចូលចិត្តបង្ហាញរូបភាព ថតដោះអាវបញ្ចេញសាច់ខ្ចី និងបង្អួតសាច់ដុំក្បាលពោះ ៦កង់របស់លោក លែងទឹកមុខរាយមន្តស្នេហ៍ មើលទៅពិតជាសង្ហានិងទាក់ទាញខ្លាំង ហ្វេនៗឃើញសរសើរស្ទើរគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពក្នុងគណនី IG នៅខាងក្រោម៖

សេង មង្គល
សេង មង្គល
រូបភាព សេង មង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង មង្គល