រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីប្រឡូកក្នុងវិស័យសិល្បៈមក តារាកំប្លែង គ្រត ត្រូវមហាជន ពេញចិត្តនឹងទេពកោសល្យសម្តែង កំប្លែងស្ងួត ដែលធ្វើឲ្យ មហាជនតែងផ្ទុះសំណើចរហូតរាល់ពេលទស្សនា មិនតែប៉ុណ្ណោះ ទោះបីពេលនេះ រាងឃ្លាតឆ្ងាយពីវង់សម្តែងកំប្លែងក្តី តែតារាស្រីរូបនេះ នៅតែមានប្រជាប្រិយដូចមុនដដែល។
ជាមួយគ្នានេះ មួយរយៈចុងក្រោយ គេឃើញ រូបនាងនិងកូនប្រសារស្រី តែងLive លក់សម្លៀកបំពាក់ ព្រោះមានពេលទំនេរ ខណៈមិនសូវបានចេញសម្តែង កំឡុងពេលរាតត្បាតនៃកូវីដ រហូតដល់មាន ហ្វេនខ្លះៗគិតថា ជាកូនស្រីបង្កើតថែមទៀតផង យ៉ាងណាក្តី តារាកំប្លែងរូបនេះ មានកូនតែ២នាក់ប៉ុណ្ណោះ កូនប្រុសច្បង និងកូនស្រីពៅ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល សម្រស់កូនស្រីពៅវិញ គឺពិតជា ស្រស់ស្អាតខ្លាំងណាស់ មិនចាញ់បងថ្លៃស្រីប៉ុន្មានឡើយ ហើយ រូបនាង មានមុខមាត់ដូចអ្នកម៉ាក់ជាខ្លាំង មុខមាត់ស្រស់ស្អាតគួរឲ្យគយគន់ និងមានកម្ពស់ខ្ពស់ស្រលះកាត់តាមម្តាយ ហើយថែមទាំង រាងតូចច្រឡឹង អ្វីដែលកាន់តែឡូយទៀតនោះ កូនស្រី ត្រូវគេដឹងថា ជាអ្នករៀនសូត្រពូកែម្នាក់ ផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]