រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរជាច្រើននាក់ ក៏មានIdol ជាតារាបរទេសដែរ ក្នុងនោះ ខ្លះជាតារាចិន ខ្លះជាតារាកូរ៉េ ខ្លះជាតារាថៃ ខ្លះទៀតជាតារាហូលីវូដ ហើយក៏ជឿជាក់ថា បងប្អូនខ្មែរស្ទើរតែទាំងអស់ទៅហើយ ក៏មានIdol ជាតារាខ្មែរដែរ បើទោះបីជា ខ្លួនមានIdolជាតារាបរទេសក្តី។

ទន្ទឹមនឹងនេះ ប្រសិនបើ អ្នកចាត់ទុក តារាណាម្នាក់ជាIdol របស់ខ្លួននោះ ជឿជាក់ថា បងប្អូនប្រាកដជា ចូលចិត្តនិងនិយមតាមដាន តារារូបនោះ រហូតដល់ថ្នាក់ពេលខ្លះ លេងស្ទាយ៍តាមIdolខ្លួន ដោយមិនដឹងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល តារាស្រីខ្មែរទាំងពីរដួងនេះវិញ សុទ្ធតែធ្លាប់ មានរឿងអាស្រូវត្រូវបងប្អូនខ្មែរមួយចំនួនតូច ថា អ្នកទាំងពីរជាតារាខ្មែរបែរជា លួចចម្លងតារាថៃទៅវិញ ដោយគ្រាន់តែ ថតរូបជាន់ស្ទាយ៍គ្នា ហើយប្រើប្រាស់សម្លៀកបំពាក់ជាន់ម៉ូតគ្នា តែប៉ុណ្ណោះ។

១. ពិធីការិនី គង់ ចាន់ស្រីមុំ

ពិតណាស់ តារាស្រី គង់ ចាន់ស្រីមុំ ក៏ធ្លាប់បង្ហើបប្រាប់ហើយថា រូបនាងក៏ជាហ្វេនរបស់ Chompoo ដែរ ដូច្នេះ វាហាក់គ្មានចម្ងល់ឡើយថា ហេតុអ្វីតារាស្រីរូបនេះ មានស្ទាយ៍ខ្លះជាន់Idolនោះ។ មួយវិញទៀត រឿងសម្លៀកបំពាក់ជាន់គ្នានោះ ក៏គ្មានអីទាស់ខុសដែរ ព្រោះតារាថៃទាំងនេះ ក៏ជាតារាជួយឃោសនាឲ្យម៉ូតសម្លៀកបំពាក់ទាំងនោះ តែប៉ុណ្ណោះ ស្រាប់តែរូបនាង ទិញមកស្លៀកបែរជា ថាខ្លួនលួចចម្លងទៅវិញ។

រូបភាព
រូបភាព
រូបភាព
រូបភាព

២. តារាសម្តែង ស៊ីន យូប៊ីន

ថ្មីៗនេះ តារាសម្តែងស្រី ស៊ីន យូប៊ីន ត្រូវហ្វេនខ្មែរមួយចំនួនតូច ថារូបនាង លួចចម្លងស្ទាយ៍ ការតុបតែងជាមួយនឹងតារាស្រី Mai Davikah យ៉ាងណាមិញ រូបនាងក៏បាន បង្ហើបថា ក្នុងគណនីInstagramរបស់រូបនេះ និងតារាស្រីថៃម្នាក់(មិនបញ្ចេញឈ្មោះ) មានរូបថត៣សន្លឹកដែលដូចនឹងរូបនាង សូម្បីតែអាវ និងម៉ូតសក់ តែរូបនាងបង្ហោះរូបថតនេះ តាំងពី២០១៨ តែតារាស្រីរូបនោះ គឺបង្ហោះក្នុងឆ្នាំ ២០២០ ថ្មីៗនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ