ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ជីវិតឯកជនរបស់ ឧកញ៉ាចិត្តធម៌វ័យក្មេង ឡេង ណាវ៉ាត្រា និងលោកជំទាវ កំពុងរស់នៅក្នុងជីវភាពយ៉ាងសម្បូរបែប ជាមួយការប្រើប្រាស់សម្ភារៈទំនើបៗដែលធ្វើឲ្យមនុស្សទាំងផងស្ញើចមិនដាច់ពីមាត់។
ជាមួយគ្នានេះ សព្វថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប ដែលជាហេតុធ្វើឲ្យមនុស្សទាំងផងគោរពស្រលាញ់លោកសឹងគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចមុននេះបន្តិចលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងអំឡុងពេលចុះបំពេញការងារតាមខេត្ត។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ក្នុងដំណើរចុះតាមខេត្តនោះ អ្នកឧកញ៉ា មិនបានចូលពិសារអាហារតាមភោជនីយដ្ឋានថ្លៃៗអ្វីនោះទេ តែបែរជាចុះហូបមីត្រឹមតែពីរកញ្ចប់តាមផ្លូវទៅវិញ ដោយមិនខ្វល់ថាឋានៈខ្លួនជា ឧកញ៉ា អ្វីនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]