យល់ដឹង: បង្គួយហោះ ឬបង្គួយស្លាបជាឧរង្គសត្វ ដែលមានស្បែកពិសេសនៅឆ្នឹងជំនីអាចត្រដាង ឬត្រដាងដើម្បីទប់សម្រាលខ្លួន នៅពេលវាហក់ពីទីតាំង (ដើមឈើ) មួយទៅទីតាំងមួយទៀត។ ជាទូទៅ បង្គួយហោះញី ឬឈ្មោលអាច បែង ចែក បាន នៅពេលពេញវ័យ តាមរយៈកាអង្កេតបួរក (ឈ្មោលមាន បួរ ក វែង ជាងញី) ពណ៌ខ្លួន (ឈ្មោលមានពណ៌ច្បាស់ជាងញី) និងប្រវែងខ្លួន (ភាគច្រើនឈ្មោលមាន ប្រ វែងខ្លួន វែងជាងញី)។ បង្គួយហោះស៊ីសត្វល្អិត ជា អាហារ ជាពិសេសស្រមោច ខ្មៅ ចង្រិត និងកណ្តៀរជាអាហារ។ល។
នៅកម្ពុជា បង្គួយនេះមានច្រើនប្រភេទ នឹងត្រូវបានកត់ត្រាដំបូងនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក្នុងឆ្នាំ១៩២៨ និងកត់ត្រាឡើងវិញនៅឧទ្យានជាតិវ៉ើនសៃ និងដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំ២០០៣។ ចំណែកឯ Draco maculatus Grey, 1845 គឺជាប្រភេទបង្គូយហោះដែល រស់នៅ តាម តំបន់ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះ។ វាមានខ្នងពណ៌ប្រផេះ មានស្បែកកនិងចុងស្លាបពណ៌លឿង។ នៅប្រទេសកម្ពុជា បង្គួយ នេះត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញភាគខាងលិច និងតាមកោះមួយចំនួន ដូចជាកោះកាពិ ក្នុងខេត្តកោះកុង នាឆ្នាំ២០០៧។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត បង្គួយប្រភេទ Draco taeniopterus Günther, 1861 គឺជាប្រភេទបង្គួយហោះមួយ ទៀត ដែល រស់នៅតាម តំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ជាទូទៅវាមានខ្នងពណ៌បៃតងត្នោត មានស្បែកកនិងចុងស្លាបពណ៌ឈាមជ្រូក។ នៅប្រទេសកម្ពុជា បង្គួយ នេះត្រូវបានរកឃើញតែនៅតំបន់ជួរភ្នំក្រវាញប៉ុណ្ណោះក្នុងឆ្នាំ២០០៧៕
ប្រភពព័ត៌មាន: គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]