ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់ជីវិតរបស់មនុស្សយើង នៅពេលដែលរៀបការរួច តែងតែប្រាថ្នាចង់បានកូនទុកជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍។ ហើយចំពោះរឿងយកកូននេះទៀតសោត វាក៏មិនមែនជារឿងពិបាកដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាននោះទេ ប៉ុន្តែអ្វីដែលយើងមិនអាចជ្រើសរើសបាន គឺយើងមិនអាចកំណត់ថា ត្រូវតែបានកូនប្រុសឬស្រី ល្អឬអាក្រក់តាមចិត្តយើងប៉ងនោះឡើយ ពិសេសប្រសិនបើចង់បានកូនភ្លោះទៀតនោះ ក៏កាន់តែមិនមែនជារឿងងាយ។
ដោយឡែក បើងាកមកមើលពីជីវិតពិតរបស់តារាប្រុសស្រីក្នុងសិល្បៈខ្មែរយើងឯណេះវិញ យើងឃើញថា បន្ទាប់ពីពួកគេបានរៀបការរួច គេក៏មានសំណាងដែលគ្រប់គ្នាស្ទើរនឹកស្មានមិនដល់នោះគឺ តារាប្រុសស្រីប៉ុន្មាននាក់ខាងក្រោមនេះ អាចទទួលបានកូនភ្លោះជាទីគាប់ចិត្តទុកជាចំណងដៃនៃចំណងស្នេហ៍របស់គេផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថា តារាណាខ្លះសុទ្ធតែមានកូនភ្លោះ ទស្សនារូបភាពខាងក្រោម៖
១.ងួន ស្រីស
ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ អតីតតារាចម្រៀងរូបនេះក៏បានរៀបការមានគ្រួសារនិងមានកូនប្រុសស្រីពីរនាក់ ហើយកាលពីប៉ុន្មានខែមុននេះ អ្នកនាងក៏ទើបតែសម្រាលបានកូនភ្លោះប្រុសថែម២នាក់ទៀតផងដែរ។


២.ឈិត សុជាតា
ទោះមិនធ្លាប់ធ្លាយដំណឹងអំពីការរៀបការ ប៉ុន្តែសព្វថ្ងៃ តារាស្រីរូបនេះ បានរស់នៅជាមួយដៃគូជីវិតនាងយ៉ាងមានក្ដីសុខ និងថែមទាំងមានកូនភ្លោះប្រុសមួយស្រីមួយយ៉ាងគួរឲ្យក្នាញ់ផងដែរ។


៣.មាស ម៉ូលីណា
ទោះបីជាចំណងស្នេហ៍ត្រូវបានប្រេះឆា តែពិធីការនីដ៏ល្បីរូបនេះ សុខចិត្តស្ពាយឈ្មោះជាមេម៉ាយ ចិញ្ចឹមកូនប្រុសទាំងបីបានយ៉ាងល្អ ក្នុងនោះក៏មានភ្លោះពីរនាក់ផងដែរ។

៤.សុវណ្ណ មករា
ក្រោយលែងលះគ្នាជាមួយភរិយា តារាសម្ដែងរូបនេះ ក៏នៅតែអាចបំពេញតួនាទីជាប៉ាៗល្អ ចិញ្ចឹមកូនភ្លោះប្រុសមួយស្រីមួយរបស់លោក បានយ៉ាងមានក្ដីសុខ។


៥.ជុំ ស៊ីថា
ក្រោយពីមានកូនប្រុសស្រីពីរនាក់ កាលពីប៉ុន្មានខែមុននេះ ប្រពន្ធរបស់អតីតតារាសម្ដែងរូបនេះ ក៏ទើបតែធ្វើឲ្យអ្នកនៅក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគេបានសម្រាលបានកូនភ្លោះរហូតដល់ទៅបីនាក់ឯណោះ។


៦.នាយក្រឹម និង ស្រីលាភ
ប្ដីប្រពន្ធតារាកំប្លែងមួយគូនេះ ក៏មានកូនស្រីភ្លោះមួយគូផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]