រាជធានីភ្នំពេញ ៖ ពិតណាស់ ពីធីការ គង់ ចាន់ស្រីមុំ ធ្លាប់បានបង្ហើបរួចមកហើយថា រូបនាង ធ្លាប់បានជ្រើសរើសវិធីយក កូនភ្លោះ តាមបច្ចេកវិទ្យាពេទ្យម្តងរួចម្តងមកហើយ តាំងពីពេល រូបនាងមិនទាន់មានកូនស្រី MoMoសព្វថ្ងៃនេះ មកម្លេះ តែដោយសារ ការយកកូនតាមបច្ចេកវិទ្យាពេទ្យ មិនងាយស្រួលដូចធម្មជាតិ ទើបធ្វើឲ្យងាយស្រួល ក្នុងការបាត់បង់។

យ៉ាងណាមិញ តាមបទពិសោធន៍ចំពោះរូបនាង និងអ្នកស្គាល់គ្នា ដែលទទួលបានជោគជ័យ ក្នុងការយកកូនតាមបច្ចេកវិទ្យាពេទ្យនេះ ដើម្បីធានាថា កូនក្នុងពោះមានសុវត្ថិភាព វិធីសាស្ត្រដែលល្អនោះគឺ ត្រូវគេងសម្រាកនឹងមួយកន្លែង ដល់ថ្នាក់សឹងតែពាក់ខោទឹកនោម តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់បទពិសោធន៍ ដែលរូបនាងធ្លាប់បានឆ្លងកាត់នោះកាលពីមុននោះ សម្រាប់មនុស្សស្រី ពេលមករដូវថ្ងៃទី២ ត្រូវទៅចាក់មេជីវិតចូល ដោយត្រូវយកថ្នាំនោះ មកចាក់ចូលក្នុងពោះចន្លោះពី ៣ថ្ងៃទៅ១សប្តាហ៍ ដើម្បីឲ្យពងញីយើងលូតលាស់បានច្រើន ព្រោះជាធម្មតា មនុស្សស្រីសុខភាពល្អ អាចមានពងញី២គ្រប់ ឫខ្លះ១គ្រប់ បន្ទាប់មក ពីគ្រូពេទ្យ ធ្វើការអេកូទំហំពងញី ថាគ្រាប់ណាមួយដែលអាចយកទៅបង្កើតជាកូនបាន បន្ទាប់មកទៀត គឺគេត្រូវបូមពងញី ដែលធ្វើឲ្យយើងសន្លប់ ដើម្បីយកទៅបង្កាត់ជាមួយនឹង មេជីវិតស្វាមី។

តែប្រសិនបើ ចង់បានកូនតាមបែបបច្ចេកវិទ្យាពេទ្យមែននោះ គឺពិតជាពិបាក ព្រោះត្រូវការពេលសម្រាករយៈពេលវែង ត្រូវព្រលែងការងារ ប្រហែលជាកន្លះឆ្នាំ ទើបងាយស្រួលក្នុងការជ្រើសរើសវិធីនេះ ហើយត្រូវរក្សាខ្លួនឲ្យបានខ្លាំងណាស់ ត្រូវតែប៉ូវកម្លាំងខ្លួនឯងឲ្យបានច្រើន ម្យ៉ាងទៀត ព្យាយាមកុំឲ្យខ្លួនស្ត្រេស។

ជាមួយគ្នានេះ រូបនាងបង្ហើបថា មូលហេតុដែលរូបនាង ចង់ជ្រើសរើសវិធីនេះ គឺដោយសារតែ ខ្លួនគិតថា ការបង្កើតកូនភ្លោះ ឈឺម្តងគឺបានកូនដល់ទៅ២ មិនតែប៉ុណ្ណោះ សម្រាប់រូបនាង ដែលមានការងារច្រើន ការមានកូនម្តង២នេះ គឺចំណេញពេលវេលាបានច្រើនខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី គង់ ចាន់ស្រីមុំ និងកូនស្រី
តារាស្រី គង់ ចាន់ស្រីមុំ និងកូនស្រី
តារាស្រី គង់ ចាន់ស្រីមុំ ស្វាមីនិងកូនស្រី
តារាស្រី គង់ ចាន់ស្រីមុំ ស្វាមីនិងកូនស្រី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ