តារាកម្សាន្ត៖ ជាការពិតណាស់ តាំងពីបុរាណកាលមក ឲ្យតែដល់ថ្ងៃ ១រោច ខែភទ្របុទ ប្រជាជនខ្មែរទាំងស្រីទាំងប្រុស ទាំងចាស់ទាំងក្មេង តែងតែរៀបចំយកចង្ហាន់ទៅវត្ត ដើម្បីធ្វេីបុណ្យឧទ្ទិសកុសលដល់ញាតិដែលស្លាប់គ្រប់ៗគ្នា ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងនោះផងដែរ បើនិយាយពីរបៀបរបបនៃការស្លៀកពាក់តាំងពីដើមមកវិញ យើងឃើញថានារីៗខ្មែររបស់យើង បើសិនទៅវត្តអារាមបែបនេះ គឺត្រូវតែស្លៀកពាក់ឲ្យសមសួន ជិតលើជិតក្រោមមិនបញ្ចេញសាច់ជ្រុលពេក ដោយមានជាហូលផាមួងអាវប៉ាក់ កន្សែងពានាផង។ ឯប្រុសៗវិញស្លៀកក្រណាត់ជាមួយអាវស ឬអាវកត្រង់ជាដើម ទើបមើលទៅមិនឆ្គង ហើយចាស់ទុំចូលចិត្តពោលឃ្លាសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកមកមើលសម្រស់តារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះវិញ គ្រាន់តែដល់រដូវកាលភ្ជុំភ្លាម ពួកគេបានរៀបចំខ្លួនជាមួយឈុតប្រពៃណី តែងតួយ៉ាងសមសួន ទៅធ្វើបុណ្យសំពះព្រះ អមជាមួយកាយវិការរម្យទមទន់ភ្លន់ថែមទៀតនោះ មើលទៅពួកគេស្រស់ស្អាត ទាក់ទាញម្យ៉ាងម្នាក់ ហ្វេនៗសរសើរគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]