ការញាំអាហារដែលត្រឹមត្រូវអាចជួយកាត់បន្ថយហានិភ័យនៃការវិវដ្ដទៅជា ជំងឺសរសៃឈាមបេះដូង បញ្ឈប់ការឡើងទម្ងន់ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ ក្រៅពីនេះ របបអាហារត្រឹមត្រូវក៏អាចជួយបន្ថយកម្រិតកូលេស្តេរ់ូល និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនបានទៀតផង។ ព្យាយាមអនុវត្តតាមតិចនិកខាងក្រោមនេះនឹងជួយគ្នាយើងក្នុងការញាំរបបអាហារដែលត្រឹមត្រូវដើម្បីជៀសផុតពីហានិភ័យនៃការកើនឡើងជំងឺបេះដូង។
១.រក្សាតុល្យភាពអាហារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្នាយើងតែងផ្ដោតលើរបបអាហារដែលមានតុល្យភាពល្អ។ អាហារសម្រាប់សម្រកទម្ងន់អាច និងមិនផ្ដល់នូវតុល្យភាពនៃសារធាតុចិញ្ចឹមដែលយើងត្រូវការនោះទេ។ ជម្រើសដែលល្អនោះយើងគួរតែស្វែងយល់អំពីអាហារដែលមានក្នុងក្រុមអាហារដូចជា៖
- បន្លែនិងផ្លែឈើ
- អាហារដែលភាគច្រើនជាម្សៅដូចជា នំប៉័ង អង្ករ ដំឡូងនិងប៉ាស្តា
- គួរតែជ្រើសយកការញាំគ្រាប់ធញ្ញជាតិបើអាច
- ទឹកដោះគោ និងផលិតផលទឹកដោះមួយចំនួន
- សាច់ ត្រី ស៊ុត សណ្ដែក និងប្រភពប្រូតេអ៊ីនផ្សេងទៀតដែលមិនមែនជាទឹកដោះគោ
- កាត់បន្ថយការញាំអាហារ និងភេសជ្ជៈដែលមានខ្លាញ់ ឬស្ករខ្ពស់
- ជ្រើសយកអាហារដែលមានជាតិ ខ្លាញ់ អំបិលនិងស្ករទាប
២.បន្លែនិងផ្លែឈើ
ប្រសិនបើគ្នាយើងចង់ស្គមនោះការញាំរបបអាហារដែលមានតុល្យភាពគួរតែបញ្ចូលផ្លែឈើ និងបន្លែ ឲ្យបានច្រើនទៅក្នុងរបបអាហារ។ ដូចគ្នាដែរ គ្នាយើងគួរព្យាយាមញ៉ាំ បន្លែ និងផ្លែឈើ ប្រភេទផ្សេងៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនេះ គ្រាប់ផ្លែឈើ និងពពួកសណ្ដែក ក៏គួរបញ្ចូលក្នុងរបបអាហារដែរ។
៣.គ្រឿងស្រវឹង
បើសិនជាគ្នាយើងជាអ្នកផឹកគ្រឿងស្រវឹង ត្រូវផឹកដោយការទទួលខុសត្រូវ មិនត្រូវផឹកច្រើនពេកនោះទេ មិនថាយើងផឹករាល់ថ្ងៃ ឬផឹកម្ដងម្កាលនោះទេ។
៤.អំបិល
ការញ៉ាំអាហារប្រៃ មានអំបិលច្រើនក៏អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺលើសឈាម ហើយការមានសម្ពាធឈាមខ្ពស់អាចនិងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]