កម្សាន្ត៖ ថ្មីៗនេះ កំពូលតារាស្រីដ៏មានភាពល្បីល្បាញ ពេជ្រ សោភា បានធ្វើឲ្យមហាជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា«ទ្វាបេះដូង» ពិតជាមានទឹកដម អត្ថន័យពោពេញទៅដោយភាពអន្លង់អន្លោច បង្ហាញពីភាសាស្នេហាក្នុងបទចម្រៀងមួយបទនេះពិតជាពិរោះខ្លាំងមែនទេន។

ទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនារឹតមានភាពភាពរំភើបនិងមានភាពអស្ចារ្យក្នុងចម្រៀងមួយបទនេះទៀតនោះគឺ គ្រាន់តែ MV បន្ទាប់បន្សំជាមួយបទចម្រៀងគឺបានបង្ហាញពោពេញដោយអត្តសញ្ញាណខ្មែរទាំងសម្លៀបំពាក់ ទំនុកភ្លេងបូករួមជាមួយនឹងឧបករណ៍តន្រីខ្មែរគ្រប់ប្រភេទទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តារាស្រី ពេជ្រ សោភា ក៏បានត្រៀមនឹងចេញនូវ MV ផ្លូវការនៅ បទ «ទ្វាបេះដូង»នាពេលឆាប់ៗផងដែរ ក្នុងនោះ ពេជ្រ សោភា ក៏បានប្តេជ្ញាចិត្តថានឹងខិតខំសម្រិតសម្រាំងMVមួយបទនេះ ឲ្យល្អបំផុតតាមសមត្ថភាពដែលអាចធ្វើទៅបាន។ ជាងនេះទៅទៀតក្នុងMVនេះ មានឈុតបុរាណខ្មែររហូតទៅដល់១០ជាងឯណោះ នេះបើតាមការឆ្លើតបរបស់ តារាស្រី រូបនេះផ្ទាល់ ក៏ដូចជាសង្ឃឹមថាមហាជនអ្នកគាំទ្រនឹងចូលរួមលើកស្ទួយនូវស្នាដៃកូនខ្មែរដើម្បីមានការរីកចម្រើនបន្ថែមទៀត៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា ក្នុងបទ «ទ្វាបេះដូង»
ពេជ្រ សោភា ក្នុងបទ «ទ្វាបេះដូង»
ពេជ្រ សោភា ក្នុងបទ «ទ្វាបេះដូង»
ពេជ្រ សោភា ក្នុងបទ «ទ្វាបេះដូង» ត្រៀមចេញMV
សម្តី ពេជ្រ សោភា 
បទ «ទ្វាបេះដូង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា