តាមចាស់ៗបុរាណយើង អំឡុងពេលពពោះ ម៉ាក់ៗមិនត្រូវធ្វើការធ្ងន់ ឬហាត់ប្រាណលើកដៃលើកជើង ច្រងេងច្រងាងទេ ព្រោះខ្លាចប៉ះពាល់ដល់គភ៌។ ប៉ុន្តែ បើតាមគ្រូពេទ្យ ទោះម៉ាក់ៗពពោះក៏ដោយ ក៏ត្រូវហាត់ប្រាណឲ្យទៀងទាត់ ដើម្បីសុខភាពខ្លួន និងកូនក្នុងផ្ទៃ ហើយបើម៉ាក់ៗហែលទឹកពេលពពោះ ច្បាស់ជាទទួលបានអត្ថប្រយោជន៍ច្រើន។
ហែលទឹកពេលពពោះមានសុវត្ថិភាព ឬអត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉ាក់ៗពពោះច្បាស់ជាបារម្ភពីសុវត្ថិភាពខ្លួន និងគភ៌ហើយ តែការហែលទឹកមិនបង្កជាគ្រោះថ្នាក់ណាមួយគួរឲ្យបារម្ភនោះទេ ពោលគឺការហែលទឹកពេលពពោះមានសុវត្ថិភាព ម៉ាក់ៗអាចជ្រើសវាជាទម្លាប់ហាត់ប្រាណបាន។ យោងតាមវេជ្ជបណ្ឌិត Lucky Sekhon ឯកទេសផ្នែកសម្ភព រោគស្ត្រី និងវិបត្តិគ្មានកូន ពន្យល់ថា ហែលទឹក គឺជាកីឡាមួយដែលមានផលប៉ះពាល់ទាប មិនបង្កហានិភ័យដូចជាការដួល ឬរបួសដែលអាចគំរាមកំហែងដល់ទាំងសុខភាពម៉ាក់ៗ និងអាអូនក្នុងផ្ទៃឡើយ។
អត្ថប្រយោជន៍នៃការហែលទឹកពេលពពោះ
- ជួយសម្រួលដល់អាការៈចង្អោរ
- ធ្វើឲ្យរាងកាយត្រជាក់ និងការពារឡើងកម្ដៅ
- កាត់បន្ថយសម្ពាធក្បាលពពោះ និងចង្កេះ ជួយឲ្យម៉ាក់ៗមានអារម្មណ៍ស្រាលខ្លួនជាងមុន
- ធ្វើឲ្យចរន្តឈាមប្រសើរឡើង
- បំបាត់អាការៈហើមដៃ ហើមជើង និងមិនស្រណុកស្រួលលើរាងកាយ
- ពង្រឹងសាច់ដុំពោះ
- ទប់ស្កាត់កើតជំងឺ ចន្លោះសាច់ដុំពោះចំហ
- សម្រួលអាការៈឈឺចុកចាប់ឆ្អឹងខ្នង
- ជួយសម្រួលដល់សុខភាពសរសៃឈាមបេះដូង
- ជួយឲ្យម៉ាក់ៗសម្រាលកូនបានស្រួល
ការហែលទឹកពេលពពោះមិនបង្កគ្រោះថ្នាក់ ថែមទាំងផ្ដល់ប្រយោជន៍ច្រើនដល់ម៉ាក់ៗទៀត។ លើសពីនេះ បើម៉ាក់ៗចូលចិត្តហែលទឹក ម៉ាក់ៗអាចហែលទឹកតាំងពីត្រីមាសទី១ ដល់ត្រីមាសទី៣ ព្រោះវាមានសុវត្ថិភាព ម៉ាក់ៗអាចហែលបានគ្រប់ត្រីមាស។
ផ្ទុយទៅវិញ វេជ្ជបណ្ឌិត Lucky Sekhon ណែនាំឲ្យម៉ាក់ៗប្រុងប្រយ័ត្នបន្ថែមនៅពេលដើរកន្លែងសើម ឬមាត់អាងហែលទឹក ដើម្បីចៀសវាងការរអិល បណ្ដាលឲ្យម៉ាក់ៗដួលអុកគូទជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]