ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​ដែល​មិន​ព្យាបាល​ត្រឹម​ត្រូវ អាច​បង្ក​ជា​ជំងឺ​ខ្សោយ​តម្រង​នោម​មួយ​មុខ​ថែម​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។

ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​យើង ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជាតិ​ពុល​ច្រើន​ក្នុង​ឈាម កង្វះ​គ្រាប់​ឈាម​ក្រហម​ជា​ដើម។ ក្នុង​ករណី​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ទៅ​លើ​របប​អាហារ​បន្ថែម​ពី​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ​ទៀង​ទាត់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដូច​ជា ឡើង​សម្ពាធ​ឈាម ហើម​សួត វិបត្តិ​ចលនា​បេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនា BMI នៅទីនេះ

អាហារ​អ្នក​ខ្សោយ​តម្រង​នោម​ត្រូវ​ប្រុងប្រយ័ត្ន

-អំបិល៖ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មិន​ត្រូវ​ញ៉ាំ​អំបិល​លើស​ពី ៥ក្រាម/ថ្ងៃ និង​ជៀស​វាង​អាហារ​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក ផ្អក ឆៃប៉ូវ​ជា​ដើម។
-សារធាតុ​ប៉ូតាស្យូម៖ អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ ដល់​បេះដូង​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់។
-កាត់បន្ថយ​សារធាតុ​ខ្លាញ់៖ ដើម្បី​សុខភាព​ល្អ យក​ល្អ​គួរ​ចៀស​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ពិសេស​ខ្លាញ់​សត្វ។
-សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ផូស្វ័រ​ច្រើន​ដូច​ជា គ្រឿង​សមុទ្រ។

បន្ថែម​ពី​លើ​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម ញ៉ាំ​ទឹក​ស្អាត អាហារ​ចម្អិន​បាន​ឆ្អិន​ល្អ និង​មាន​តុល្យភាព ដូច​ជា​បន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅ​តាម​កម្រិត​សម​ល្មម។ អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ កាត់​បន្ថយ​គ្រឿង​ស្រវឹង ឈប់ជក់​បារី និង​កាត់​បន្ថយ​ភាព​តាន​តឹង​ដែល​ខ្លួន​មាន​ផង​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]