រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយ តារាសម្ដែង និងពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ ជារឿយៗមិនថាបង្ហាញខ្លួនលើកណាក៏ដោយ ហ្វេនៗតែងមានការចាប់អារម្មណ៍លើស្ទាយ៍តែងខ្លួនរបស់នាងជាញឹកញាប់ ដោយសារតែពីមួយលើកទៅទៅមួយលើកនាងតែងមានអ្វីថ្មីៗប្លែករហូតគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺ មិនដែលជាន់ស្ទាយ៍សូម្បីតែម្តង។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះនិងស្វាមី បានទម្លាយរូបថតប៉ុន្មានសន្លឹក ហ្វេនៗធានាថា ប្លែកជាងមុនឆ្ងាយ ណាស់ លើសពីនេះទៅទៀត មហាជនឃើញហើយនរណាៗក៏ សរសើរថា គួរឲ្យទាក់ទាញដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹង ឈុតបែបជប៉ុន កែច្នៃចេញពី ក្រដាសកាសែត មើលមួយភ្លែតមិនគួរឲ្យជឿថា ជាក្រដាសសោះ ដោយសារតែ ការតុបតែងស្លៀកពាក់ គឺមានរបៀបរាបរយជាខ្លាំង ទន្ទឹមនឹងនេះ ការរើសប្លង់ក្នុងការថត ក៏មិនធម្មតាដែរ ជាហេតុធ្វើឲ្យ រូបភាពមួយសន្លឹកៗ របស់តារាស្រីរូបនេះ កាន់តែញាក់តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]