ក្រៅពីសាច់ ស៊ុត បន្លែ ផ្លែឈើ ការញ៉ាំត្រីក៏ល្អចំពោះស្ត្រីមានផ្ទៃពោះ និងកូនផ្ទៃដែរ ដោយសារតែសាច់ត្រីផុយ ងាយស្រួលរំលាយ សម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីដខ្លាញ់អូមេហ្កា ៣។ ខាងក្រោមនេះជាប្រភេទត្រីមួយចំនួនដែលស្ត្រីពពោះគួរញ៉ាំឲ្យបានច្រើន និងមួយចំនួនទៀតមិនគួរញ៉ាំនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ។
១. ត្រីទឹកសាប និងត្រីល្អិត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រីទឹកសាប ពិសេសត្រីល្អិតៗ សម្បូរជាតិប្រូតេអ៊ីន និងកាល់ស្យូម ដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំឲ្យបានច្រើន ដោយជាតិប្រូតេអ៊ីនជួយជំរុញថាមពលរាងកាយ ជួសជុលកោសិការាងកាយចាស់ៗ ចំណែកឯកាល់ស្យូមជួយឲ្យឆ្អឹង ធ្មេញ ម្តាយ និងកូនរឹងមាំ។
២. ត្រីសមុទ្រ
ក្រៅពីត្រីទឹកសាបធម្មតា ស្រ្តីពពោះក៏ត្រូវញ៉ាំត្រីសមុទ្រ ព្រោះវាសម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣ ដែលជាប្រភពនៃ DHA ជួយដល់ការលូតលាស់ខួរក្បាល និងភ្នែកទារកក្នុងផ្ទៃ។ តាមការសិក្សាបញ្ជាក់ថា ទារកក្នុងផ្ទៃស្រូបទាញយក DHA តាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ គឺចាប់តាំងពីត្រីមាសទី៣ និងបន្តរហូតដល់កើតមក តាមរយៈម៉ឹមទឹកដោះម្តាយ។
ក្រៅពីជួយដល់ការលូតលាស់ខួរក្បាល និងភ្នែកទារក អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ស្ត្រីពពោះដែលទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ អាចបង្ការកូនកើតមុនខែ ជំងឺក្រឡាភ្លើងចំពោះម្ដាយ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល បង្កើនទម្ងន់កូន។
ទោះជាត្រីសមុទ្រសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្កា៣ ក៏ពិតមែន តែស្ត្រីពពោះគួរចៀសវាងត្រីសមុទ្រដែលរស់នៅក្នុងទឹកសមុទ្រជ្រៅ ដូចជា ត្រីឆ្លាម ត្រីដាវ ព្រោះវាសម្បូរជាតិបារ៉តខ្លាំងបង្កឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ម្យ៉ាងវិញទៀត ស្ត្រីពពោះមិនគួរញ៉ាំត្រីឆៅ ឬចម្អិនមិនបានឆ្អិនល្អនោះទេ ព្រោះអាចប្រឈមនឹងពពួកប៉ារ៉ាស៊ីត បាក់តេរី ឬមេរោគអីមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]