ភ្នំពេញ៖ ជាការពិតណាស់ សព្វថ្ងៃនេះ មនុស្សគ្រប់ស្រទាប់ ទាំងចាស់ ទាំងក្មេង សុទ្ធតែបានស្គាល់ ពិធីការនីដ៏ឆ្នើម ប្រចាំកម្មវិធី 3Fun អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាម្នាក់ ទទួលបានការគាំទ្រខ្លាំង ជាមួយនឹងភាពប៉ិនប្រសប់ទេពកោសល្យដ៏សម្បូរបែប ជាមួយនឹងវោហាសព្ទមិនចេះរីងស្ងួត ជាពិសេសគឺរូបសម្រស់របស់អ្នកនាងផ្ទាល់តែម្ដង។
តួយ៉ាង អ្នកនាង គង់ ចាន់ស្រីមុំ អាចនិយាយបានថា ក៏ជាតារាម្នាក់ ពូកែក្នុងការតុបតែងខ្លួន ឲ្យត្រូវតាមសម័យកាលខ្លាំងណាស់ មិនថា ស្ទាយ៍លេងខ្លួន បែបណា នាងក៏អាចធ្វើបានដូចនោះផងដែរ។ ជាក់ស្តែង ប្រហែលជាប្រិយមិត្ត ចាំបានថា កាលពីជាង១០ឆ្នាំមុន មនុស្សគ្រប់គ្នា គេពេញនិយមខ្លាំងណាស់ ជាមួយនឹងការគៀបសក់ប៉ោងៗខាងក្នុង ហើយខាងក្រៅ ជាស្ទាយ៍មូលរូញចុងៗ ឬទម្លាក់ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងសម័យកាលពេលនោះដែរ តារាស្រីរូបនេះ ក៏បានលេងស្ទីលបែបនេះ មិនអាក់ខាន ហើយនាងក៏ឧស្សាហ៍ធ្វើ មិនថាថតស្ពត ឬថតវីដេអូចម្រៀងជាដើម។ ប៉ុន្តែសក់ប៉ោងៗដែលនាងបានធ្វើ មិនបានធ្វើឲ្យនាង ធ្លាក់សម្រស់នោះទេ តែកាន់តែធ្វើឲ្យនាងស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ជាក់ស្ដែងដូចពេលនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានរំលឹកការធ្វើស្ទាយ៍បែបនឹងម្ដងទៀតក៏មើលទៅនៅតែស្អាតទាក់ទាញដដែល៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]