ពេលខ្លះយើងមិនដឹងថា ផ្នែកមួយណារបស់អាហារ ឬអាហារស្ថិតក្នុងលក្ខខណ្ឌណាមានជាតិពុលទេ ហើយយើងអាចញុំាផ្នែកដែលពុល ឬអាហារនោះដោយមិនដឹងខ្លួន ឬដោយអចេតនា ដែលបណ្តាលឱ្យយើងមានបញ្ហាសុខភាព ប្រសិនបើករណីពុលអាហារនោះស្រាល។ ប្រសិនបើករណីពុលអាហារធ្ងន់ធ្ងរ អាចបណ្តាលឱ្យយើងគ្រោះថ្នាក់ដល់អាយុជីវិត។ តើមានអាហារអ្វីខ្លះដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួន?
ប្រភេទអាហារទូទៅដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួនមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- គ្រាប់ផ្លែឈើស្រស់៖ គ្រាប់ផ្លែប៉ោម គ្រាប់ឆើរី គ្រាប់អាព្រីខត គ្រាប់ផ្លែប៉ែស គ្រាប់ផ្លែព្រូនមានផ្ទុកសមាសធាតុពុលហៅថា អ៊ីដ្រូសែនស្យានិត (hydrogen cyanide)។ ដូច្នេះពេលញុំាផ្លែឈើទាំងនេះ យើងត្រូវចៀសវាងការខាំគ្រាប់របស់ពួកវា។
- ដំឡូងបារាំង៖ ដំឡូងបារាំងពណ៌បៃតង និងដំឡូងបារាំងដែលចេញពន្លកមានសារជាតិពុលសូឡានីន (solanine) ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ប្រសិនបើយើងញុំាក្នុងបរិមាណច្រើន នេះបើយោងតាមបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក។
- ទឹកឃ្មុំ៖ ទឹកឃ្មុំដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគមានផ្ទុកសារធាតុពុល grayanotoxin ដែលធ្វើឱ្យយើងវិលមុខ ខ្សោយ បែកញើសច្រើន ចង្អោរ ឬក្អួតពេញមួយថ្ងៃ ។
- គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានពីរប្រភេទគឺ គ្រាប់អាល់ម៉ុនផ្អែម និងគ្រាប់អាល់ម៉ុនល្វីង។ គ្រាប់អាល់ម៉ុនល្វីងមានផ្ទុកសារធាតុពុលអ៊ីដ្រូសែនស្យានិតក្នុងបរិមាណច្រើន។ ការញុំាគ្រាប់អាល់ម៉ុនល្វីងឆៅ ៧ ទៅ ១០ គ្រាប់អាចបណ្តាលឱ្យមនុស្សពេញវ័យមានបញ្ហា និងអាចបង្កគ្រោះថ្នាក់ដល់កុមារ។
- គ្រាប់ស្វាយចន្ទីឆៅ៖ គ្រាប់ស្វាយចន្ទីឆៅមានផ្ទុកសារធាតុពុល urushiol។ ម្យ៉ាងវិញទៀតសម្បកវាក៏មានផ្ទុកអាស៊ីដ anacardic ដែលធ្វើឱ្យយើងឡើងកន្តួលរមាស់។
ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ
ប្រសិនបើយើងពុលអាហារ ភាគច្រើនអាចបណ្តាលឱ្យយើងចង្អោរ ក្អួត ឬរាកដែលធ្វើឱ្យយើងបាត់បង់ជាតិទឹក និងសារធាតុរ៉ែ។ ក្នុងករណីនេះយើងត្រូវញុំាទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកឡើងវិញ។ ប្រសិនបើមានអាការៈធ្ងន់ធ្ងរ យើងត្រូវទៅពេទ្យជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]