ដុំ​គីស​​ក្នុង​ខួរ​ក្បាល​ ជា​ថង់​តូច​មួយ​ដែល​មិន​មែន​ជា​ដុំ​មហារីក​ ហើយ​​​​ពោរពេញ​ទៅ​ដោយ​ខ្យល់ សារធាតុ​រាវ ឬ​ជាលិកា​ប្រភេទ​ផ្សេង​ទៀត​។ ផល​ប៉ះពាល់របស់​​ដុំ​គីស​ អាស្រ័យ​ទៅ​លើ​ទីតាំង​ដែល​​គីសនេះ​ស្ថិត​​​​ក្នុង​ខួរ​ក្បាល​ និង​មូលហេតុ​បង្ក។

តើ​ដុំ​គីស​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​យើង​ដែរ​ទេ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ទូទៅ ដុំ​គីស​មាន​លក្ខណៈ​ស្លូត និង​​មិន​បង្ក​ឲ្យ​មាន​រោគសញ្ញា​ឡើយ​ ហើយ​ដុំ​គីស​ភាគ​ច្រើន​មាន​ទំហំ​មិន​ប្រែប្រួល​ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត David Weintraub នាយក​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​North Shore​នៅ​ទីក្រុង​ញូវយ៉ក។ ទោះ​យ៉ាង​នេះ​ក្ដី ប្រភេទ​ដុំ​គីស​មួយ​ចំនួន​អាច​​​ចាប់​យក​សារធាតុ​រាវ​ចូល​​ទៅ​ក្នុង​ខ្លួន​វា និង​លូតលាស់​ទៅ​តាម​ពេលវេលា​។ ក្នុង​ករណី​នេះ វា​នឹង​បង្ក​ជា​រោគសញ្ញា​ ព្រម​ទាំង​ត្រូវការ​ព្យាបាល​ដោយ​វះកាត់​ផង​ដែរ​។

ដុំ​គីស​ក្នុង​ខួរ​ក្បាលវិវដ្ដលើ​ទារកក្នុង​ផ្ទៃ​

ដុំ​គីសArachnoid ​ជា​ដុំ​គីស​មួយ​ប្រភេទ​ដែល​វិវដ្ដនៅ​ក្នុង​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​​ ហើយ​វា​បង្ក​ឡើង​ដោយ​ការ​បែងចែក​មិន​ប្រក្រតី​នៃ​ភ្នាស​Arachnoid ជា​ស្រទាប់​មួយ​ក្នុង​ចំណោម​ស្រទាប់​ទាំង​បី​ដែល​ការពារ​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង។ ថ្វី​ត្បិត​តែ​ដុំ​គីស​ប្រភេទ​នេះ​​តែងតែ​កើត​មាន​តាំង​ពី​កំណើត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​ដោយ​​សារ​តែ​ដុំ​សាច់​ខួរ​ក្បាល​ របួស ការ​ឆ្លង​មេរោគ ឬ​ការ​វះកាត់​ខួរ​ក្បាល​។

​​​ដុំ​គីស​ក្នុង​ខួរ​ក្បាល​ដទៃ​ទៀត​

ចំណែក​ដុំ​គីស​Colloid កកើត​ឡើង​នៅ​ផ្នែក​កណ្ដាល​នៃ​ខួរ​ក្បាល និង​អាច​នាំ​ឲ្យ​ស្ទះ​សារធាតុ​រាវ​ខួរ​ឆ្អឹង​ខ្នង​។ បើ​យើង​មាន​ដុំ​គីស​នេះ វា​អាច​បង្ក​ឲ្យ​ឈឺ​ក្បាល នៅ​ពេល​ដែល​យើង​​ស្ថិត​ក្នុង​​ឥរិយាបថ​ជាក់លាក់​​មួយ​។ អាការៈ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​ដុំ​គីស​Colloid​កើត​ឡើង​នៅ​ពេល​​ដែល​យើង​ពេញ​វ័យ​។

ប្រភេទ​ដុំ​គីស​កម្រ​

អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​បាន​ពន្យល់​ថា​ដុំ​គីស​រឹង​តូច​ៗ​នៅ​ក្នុង​ខួរ​ក្បាល​ អាច​បណ្ដាល​​មក​ពី​ប៉ារ៉ាស៊ីត ជា​ពិសេស​ពពួក​តេនញ៉ា​ឈ្មោះ​ថា Taenia Soliumដែល​ចូល​ក្នុង​រាងកាយ​យើង នៅ​ពេល​ដែល​យើង​ញ៉ាំ​សាច់​ជ្រូក​​​​ឆៅ ឬ​មិន​ឆ្អិន​ល្អ​។ បើ​តេនញ៉ា​ចូល​ក្នុង​ខួរ​ក្បាល​ និង​បង្កើត​ជា​គីស​នោះ​ យើង​អាច​ប្រឈម​នឹង​ជំងឺ​Neurocysticercosis។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​ល្អៗ និង​មាន​តុល្យភាព ព្រម​ទាំង​​ជៀសវាង​ញ៉ាំ​សាច់​ជ្រូក​ដែល​​មិន​ឆ្អិន​ល្អ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]