ភ្នំពេញ៖ បើទោះបីជាបានឃ្លាតឆ្ងាយ ពីវិស័យសិល្បៈអស់មួយរយៈពេលទៅហើយ តែ តារាចម្រៀងស្រី អ្នកនាង ម៉ៅ ស៊ីណាត នៅតែធ្វើឲ្យមហាជនជាច្រើននឹករលឹក ពីទឹកដមសំនៀងដែលបានបញ្ចេញនៅក្នុងបទចម្រៀងដ៏ពីរោះនិងជាទីពេញនិយមសម្រាប់អ្នកគាំទ្រទាំងឡាយ។
ដោយឡែក ក្រោយពីបាត់មុខពីសិល្បៈមកនេះ តារាចម្រៀងស្រី អ្នកនាង ម៉ៅ ស៊ីណាត ក៏បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើន ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រផ្ទុះភាពភ្ញាក់ផ្អើល ជាមួយនឹងរូបសម្រស់របស់តារាស្រីរូបនេះ ជាពិសេសថែមទាំងធ្វើឲ្យពួកគេងឿងឆ្ងល់ និងបានចោទជាសំណួរសួរចង់ដឹងថាតើហេតុអ្វីបានជាសម្រស់របស់នាងធ្លាក់ចុះបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានធ្វើការឆ្លើយតបយ៉ាងជឿជាក់ និងហាក់មិនខ្វល់អ្វីទាំងអស់ដោយបានប្រាប់ថា រូបនាងមានអាយុច្រើនទៅហើយ ព្រមទាំងមានកូនដែលមានអាយុជាង ២០ ឆ្នាំទៀត ដូច្នេះហើយទើបសម្រស់របស់នាងហាក់មានសភាពចាស់ជាងមុន ហើយនេះក៏មិនមែនជារឿងអ្វីដែលចម្លែកនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]