រាជធានីភ្នំពេញ ៖ នរណាមិនច្រណែន នឹងជីវិតរបស់ តារាស្រី គង់ ចាន់ស្រីមុំ ដោយរូបនាង តែងត្រូវបាន មហាជនសម្គាល់ឃើញ ដើរលេងលំហែចិត្ត រីករាយក្អាកក្អាយ មិនដែលរំលងថ្ងៃសោះតែម្តង មិនតែប៉ុណ្ណោះ មានស្វាមីសែនយល់ចិត្ត ធ្វើតាមចិត្តភរិយា ទៀតផង ចង់ទៅណាមកណា​ ក៏មានស្វាមីជូនទៅមកដែរ។

ជាមួយគ្នានេះ ហ្វេនៗធ្លាប់តែឃើញ តារាស្រីរូបនេះ ដើរលេងកំសាន្តបែបគ្រួសារ មានកូនស្រីសំណព្វទៅតាមរហូត លើសពីនេះទៅទៀត គឺតែងដើរលេងក្នុង តំបន់ទេសចរណ៍ល្បីឈ្មោះ តាមបណ្តាខេត្តផ្សេងៗ ដែលមានមនុស្សម្នាច្រើនកុះករ ទៅទស្សនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី លើកនេះ ផ្លាស់ប្តូររសជាតិទៅជា ដំណើរកម្សាន្តបែបផ្សងព្រេង ទៅក្នុងតំបន់មានព្រៃឈើជ្រៅ មានទឹកជ្រោះធម្មជាតិហើយ ត្រូវជិះឡានឆ្លងភ្លៀងភក់ទើបទៅដល់ តែម្តងនេះ ដោយសារតែ ដំណើរកម្សាន្តបែបធម្មជាតិពិតៗនេះហើយ ទើបគ្មានវត្តមានកូនស្រីទៅជាមួយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី
  តារាស្រី គង់ ចាន់ស្រីមុំ ស្វាមី និងកូនស្រី
  តារាស្រី គង់ ចាន់ស្រីមុំ ស្វាមី និងកូនស្រី
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ