ធ្លាប់មានអត្ថបទច្រើនណាស់ ណែនាំគ្នាយើងឲ្យរៀបចំទម្លាប់ក្រោកពីព្រឹកឲ្យបានទៀងទាត់ ដើម្បីជួយឲ្យសុខភាពល្អ ស្មារតីស្វាហាប់។ ប៉ុន្តែក៏មានអត្ថបទតិចតួច ដែលលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិពីទម្លាប់ក្រោកព្រឹកពេកដែរ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងខ្លះពីគុណសម្បត្តិ និងគុណវិបត្តិនៃទម្លាប់មួយនេះ។
១- គុណសម្បត្តិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស– ធ្វើការងារបានច្រើន៖ យោងតាមការចែករំលែកបទពិសោធជាច្រើន គ្នាយើងដែលក្រោកពីព្រឹក (ជាធម្មតាចន្លោះម៉ោង ៦៖០០) គឺមានពេលធ្វើការងារយើងចូលចិត្តច្រើន ដូចជាអាចអានសៀវភៅ ១៥នាទី និងហាត់ប្រាណប្រមាណ ១ម៉ោង ហើយក៏មានពេលងូតទឹកជម្រះខ្លួន ញ៉ាំអាហារព្រឹក មុខនឹងដល់ម៉ោងចូលធ្វើការ ឬចូលរៀន។ បើយើងមិនបង្កើតទម្លាប់ក្រោកនៅម៉ោង ៦ព្រឹក បែរជាក្រោកនៅម៉ោង ៨ ការងារខាងលើ ច្បាស់ជាយើងមិនអាចធ្វើបាននោះឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅរៀនមិនខាន។
– ងាយមានអារម្មណ៍ងងុយគេង និងគេងឆាប់លក់នៅពេលយប់៖ នៅពេលគ្នាយើងក្រោកពីព្រឹក យើងប្រាកដជាមានអារម្មណ៍ឆាប់ងងុយគេងនៅពេលយប់ ដែលជាធម្មតា គ្នាយើងក្រោកនៅម៉ោង ៦ព្រឹក នឹងគេងលក់ស្កប់ស្កល់ចាប់ពីម៉ោង ១០យប់។ បើសិនជាយើង ចំណាយពេលមើលទូរទស្សន៍ដល់ម៉ោង ១១ ឬ ១១៖៣០នាទីយប់ យើងនឹងមានអារម្មណ៍ងងុយគេងនៅពេលក្រោកពីព្រលឹមមិនខាន ពិសេសអំឡុងពេលចន្លោះម៉ោង ១០៖៣០-១០៖៤៥ នាទីព្រឹក។ ហេតុនេះ គ្នាយើងអាចដឹងហើយថា ការមើលទូរទស្សន៍ដល់យប់ជ្រៅ មិនត្រឹមគ្មានប្រយោជន៍ទេ ថែមទាំងប៉ះពាល់ប្រសិទ្ធភាពការងារយើងនៅពេលព្រឹកថែមទៀតផង។
– ក្រោកឡើងជាមួយថាមពលពេញរាងកាយ៖ នៅពេលគ្នាយើងមានទម្លាប់ក្រោកពីព្រឹកកាន់តែទៀងទាត់ ការព្យាយាមក្រោកពីដំណេកទាំងកំពុងងងុយ ក៏កាន់តែងាយស្រួលជាងមុន ពិសេសអំឡុងរដូវកាលធ្វើឲ្យមនុស្សមិនចង់ក្រោកពីគ្រែ ដូចជារដូវរងា ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ទោះជាយ៉ាងណា បើរដូវក្តៅវិញ នៅពេលយើងមានទម្លាប់ក្រោកពីព្រឹកទៀងទាត់ យើងកាន់តែមានអារម្មណ៍ល្អ មានកម្លាំងកំហែងពេញខ្លួនជាងមុន។
២- គុណវិបត្តិពីការក្រោកពីដេកព្រឹកពេក
– ធ្វើឲ្យពិបាកនៅពេលរសៀល៖ បើគ្នាយើងក្រោកពីព្រឹកពេក គ្នាយើងច្បាស់ជាមានអារម្មណ៍ងងុយខ្លាំងនៅពេលថ្ងៃត្រង់។ ប៉ុន្តែសំណាងល្អ គ្នាយើងអាចដោះស្រាយបញ្ហាងងុយពេលថ្ងៃត្រង់បាន ដោយគ្រាន់តែបញ្ចេញសកម្មភាព ឬដើរឲ្យបានច្រើន គឺអាចដោះស្រាយបានហើយ។
– ពិបាកក្រោកពីដំណេកនៅចុងសប្តាហ៍៖ តាមការចែករំលែកបទពិសោធកន្លងមក គ្នាយើងច្បាស់ជាកត់សម្គាល់យើង បើយើងមានទម្លាប់ក្រោកពីព្រឹកអំឡុងថ្ងៃធ្វើការ ពិសេសថ្ងៃច័ន្ទ អង្គារ៍ និងពុធ នៅថ្ងៃព្រហស្បត្តិ៍ សុក្រ ទោះយើងព្យាយាមក្រោកពីព្រឹក ក៏នៅតែមានអារម្មណ៍មិនសូវជាស្វាហាប់ដែរ ព្រោះអាចជាប់ពាក់ព័ន្ធថាមពលយើងបញ្ចេញនៅថ្ងៃដើមសប្តាហ៍។ ហេតុនេះ បើនិយាយដល់ថ្ងៃចុងសប្តាហ៍វិញ វានឹងកាន់តែពិបាកក្រោកមួយកម្រិតទៀត។
– ក្រោកពីព្រឹកធ្វើឲ្យយើងកាន់តែស្និទ្ធជាមួយទម្លាប់ផឹកកាហ្វេ៖ ជាធម្មតា គ្នាយើងមានទម្លាប់ក្រោកពីព្រឹក អាចនឹងមានទំនោរខ្លាំងទៅលើការញៀនកាហ្វេ ទាំងពេលក្រោកឡើងភ្លាម និងពេលថ្ងៃត្រង់។ គ្នាយើងមួយចំនួនត្អួញត្អែរថា ការបង្កើតទម្លាប់ក្រោកនៅពេលព្រឹក បានធ្វើឲ្យពួកគេត្រូវការកាហ្វេត្រឹមកន្លះពែងនៅពេលព្រឹក បែរជាកើនតម្រូវការផឹកកាហ្វេដល់ទៅ ២ពែង ពេលខ្លះ ៣ពែងក្នុងមួយថ្ងៃ នាំឲ្យងាយធ្លាក់ខ្លួនញៀនជាតិកាហ្វេអ៊ីនក្នុងរយៈពេលដ៏ខ្លី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]