ជឿ​ថា គ្នា​យើង​ច្បាស់​ជា​ឃើញ​អ្នកប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក កំពុងតាម​ដាន​​រឿង​ញ៉ាំ​ដើម​ដំបង​យក្ស​ជាមួយ​អំបិល​ម្ទេស​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ ពិត​ណាស់​នៅ​បរទេស​​​ ក៏​គេ​មាន​មុខ​ម្ហូប​ធ្វើ​ពី​ដើម ឬ​ផ្លែ​របស់​ដើម​​ដំបង​យក្ស​នេះ​ដែរ​ ប៉ុន្តែ​មិន​ច្បាស់ថា​ពូជ​នៅ​បរទេស ដូច​ពូជ​ដែលមាន​នៅ​ស្រុក​យើង​ឬយ៉ាងណា​។ យ៉ាងណា អ្នក​ជំនាញ​ព្រមាន​ថាការ​ញ៉ាំ​ដើម​ដំបង​យក្ស​ប្រៀប​ដូច​យើង​ញ៉ាំ​ថ្នាំ​រុក្ខជាតិ​ខ្មែរ​ផ្ដេសផ្ដាស ដែល​មិន​ដឹង​ពី​កម្រិត​ជាតិ​ពុល​ច្បាស់​លាស់ អាច​ប៉ះពាល់​សុខភាព​បាន ឬ​អត់​។​

គណនា BMI នៅទីនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទងនឹង​បញ្ហានេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​យើង​ជ្រើស​រើស​ញ៉ាំ​ដើម​ដំបង​យក្ស យើង​គួរ​មើល​ពូជ​វា​ជាមុន ប្រយ័ត្ន​ញ៉ាំ​ខុស ព្រោះ​ដើម​ដំបង​យក្ស​ខ្លះ​គេ​យក​ទៅ​តែ​សម្រាប់​ធ្វើ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ខ្លះ​ទៀត​គេ​យក​ទៅ​ផលិត​ធ្វើ​ជា​ប្រេង​ឥន្ធនៈ។

លោក​បន្ត​ថា បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល អាច​ធ្វើ​ឲ្យ​ពុល​ដល់​កោសិកា​ថ្លើម ព្រោះ​យើង​មិន​ដឹង​ពី​បរិមាណ និង​សមាសធាតុ​ពុល​ច្រើន ឬ​តិច​នោះ​ទេ និង​អាច​ឈាន​ដល់​ការ​ខូច​ថ្លើម​ក៏​មាន។ យក​ល្អ មុន​ជ្រើស​រើស​ញ៉ាំ​ដើម​ដំបង​យក្ស យើង​គួរ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់ ថា​​ពូជណា​អាច​ញ៉ាំ​បាន​ ដើម្បីកុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។

ដើម​ដំបងយក្ស មាន​ច្រើន​ប្រភេទ ហើយ​ជា​ទូទៅ ខ្មែរ​យើង​ចូល​ចិត្ត​ដាំ​នៅ​ខាង​ក្រៅ​របង​ទ្វារ​ផ្ទះ ពិសេស​អ្នក​នៅ​តាម​ទី​រួម​ខេត្ត។ ពូជ​ដំបង​យក្ស​ខ្លះ​អាច​ញ៉ាំ​បាន​បន្ទាប់​ពី​យើង​យក​បន្លា​ចេញ​អស់ ប៉ុន្តែពូជ​ដើម​ដំបង​យក្ស​ខ្លះ​ទៀត​​មិន​អាច​ញ៉ាំឆៅបាន​ទេ​ ព្រោះ​មាន​​ផ្ទុក​ oxalic acid អាច​ធ្វើ​ឲ្យ​យើង​រមាស់​បំពង់​ក ខណៈ​ប្រភេទ​ដើម​ដំបង​យក្ស​ខ្លះទៀត​ គេ​ញ៉ាំ​តែ​ផ្លែ​វា​តែ​ប៉ុណ្ណោះ​។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]