តារាកម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងល្បីឈ្មោះប៉ុន្មាននាក់ខាងក្រោមនេះ បើគិតជារយៈពេលនៃការប្រឡូកក្នុងវិស័យសិល្បៈ គឺពួកគេបានប្រឡូកជាច្រើនឆ្នាំណាស់មកហើយ។ ហើយក៏មានបទចម្រៀងពីរោះៗទុកបម្រើអារម្មណ៍ហ្វេនៗច្រើនផងដែរ ជាពិសេសពួកគេសុទ្ធសឹងតែធ្លាប់បានសហការធ្វើជាដៃគូចម្រៀង និងសម្ដែងក្នុង MV ជាមួយគ្នាជាច្រើននាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ ក្រៅពីចេញចម្រៀងច្រៀងរួមគ្នាយ៉ាងពីរោះៗហើយនោះ បើងាកមកមើលពេលពួកគេសម្ដែងជាមួយគ្នាវិញ យើងក៏ឃើញថា តារាស្រីទាំងបីនាក់នេះ អាចសម្ដែងដាក់មនោសញ្ចេតនាបានយ៉ាងល្អ និងស្និទ្ធស្នាលខ្លាំងបំផុតជាមួយ នីកូ  រហូតធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ មានការពេញចិត្ត និងពោលពាក្យសរសើរថា ជាដៃគូសម្ដែងសមគ្នាខ្លាំង បើទោះបីជាមិនមែនគួស្នេហ៍នឹងគ្នាពិតប្រាកដក៏ដោយ តែក្នុងការសម្ដែង ម្នាក់ៗលេងចូលតួដូចគូស្នេហ៍ពិតៗយ៉ាងដូច្នោះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីទាំងនោះ រួមមាន៖

១.យូរី

កាលនៅរួមផលិតកម្មជាមួយគ្នា នៅផលិតកម្មសាន់ដេ យូរី និងនីកូ ធ្លាប់បានសម្ដែង MV ជាមួយគ្នាក្នុងបទជាច្រើន ដូចជា «ស្រលាញ់គ្នាដើម្បីបែក» «យំលាគ្នា» ជាដើម។

នីកូ និង យូរី

២.សុខ ពិសី

កាលពេល នីកូ នៅផលិតកម្មសាន់ដេ គេក៏ជាដៃគូដ៏ពេញនិយមជាមួយ សុខ ពិសី ផងដែរ។ ហើយក៏បានសាងស្នាដៃរួមក្នុងបទចម្រៀងជាច្រើន។

នីកូ និង​ សុខ ពិសី

៣.ពេជ្រ សូលីកា

មួយគូនេះ ហ្វេនៗច្បាស់ជាដឹងយ៉ាងច្បាស់ហើយថា ពួកគេជាដៃគូស្និទ្ធស្នាលជាមួយគ្នារាប់ឆ្នាំមកហើយ។ ហើយកន្លងមកក៏មានស្នាដៃល្បីៗជាមួយគ្នាច្រើន។

នីកូ និង ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី