ភ្នំពេញ៖ ជាការពិតណាស់ បទចម្រៀងថ្មីមានចំណងជើងថា «ទ្វារបេះដូង» បកស្រាយដោយអ្នកនាង ពេជ្រ សោភា ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ យើងឃើញថា ពិតជាពីរោះលន្លង់លន្លោច ទាក់ទាញចិត្តមហាជន និងអ្នកគាំទ្រច្រើនខ្លាំងមែនទែន ពិសេសគឺ MV ផ្ទាល់តែម្ដង។
ដោយក្នុងនោះ MV បទចម្រៀងមួយបទនេះ ពេជ្រ សោភា បានសហការជាមួយផលិតករ របស់ផលិតកម្មរស្មីហង្សមាស ហើយបានសម្រិតសម្រាំង រៀបចំសាច់រឿង និងប្លង់ថតបានយ៉ាងល្អស្ទើរគ្រប់ប្លង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលគ្រប់គ្នាកាន់តែពេញចិត្តថែមទៀតនោះ គឺក្នុងវីដេអូមួយនេះ តារាស្រីរូបនេះ បានពាំនាំយកវប្បធម៌អរិយធម៌ តុបតែងខ្លួនស្លៀកពាក់បុរាណ និងបានលើកយករបាំ ឧបករណ៍ភ្លេងបុរាណខ្មែរ ប្រាង្គប្រាសាទល្បីៗនានា យកមកបង្ហាញក្នុងបទចម្រៀងមួយបទនេះ ទើបធ្វើឲ្យវីដេអូទាំងមូលមើលទៅត្រជាក់ភ្នែក កូនខ្មែរគ្រប់រូបទស្សនាហើយ នាំគ្នាពោលពាក្យសរសើរជាហូរហែ៕
សូមទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ Rasmey Hang Meas
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]