ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា ហេង កែវនីតា គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប ដែលមានការគាំទ្រពីហ្វេនៗជាច្រើន ជាមួយនឹងសមត្ថភាព វោហាស័ព្ទដែលអាចនាំអារម្មណ៍ទស្សនិកជនមកមានភាពសប្បាយរីករាយ និងទស្សនាពីកម្មវិធីមិនចេះជិនណាយ។
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីមានសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ ពិធីការិនីរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតមួយបែបទៀត ទាំងរូបរាង និងមុខមាត់ ជាពិសេសនៅពេលតុបតែងខ្លួន គឺតែងតែមានភាពលេចធ្លោទៅតាមកាលៈទេសៈមិនថាជាពេលចូលរួមក្នុងកម្មវិធីណាមួយ ឬទៅកម្សាន្តនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះវិញ កញ្ញា ហេង កែវនីតា ក៏បានចេញមកអង្រួនចិត្តអ្នកទស្សនាសាជាថ្មីម្ដងទៀត បន្ទាប់ពីបានបង្ហាញខ្លួនដ៏ស៊ិចស៊ីក្នុងឈុតប៊ីគីនី បង្អួតសាច់និងរូបរាងស្លីមតូចច្រឡឹងយ៉ាងមានមន្តស្នេហ៍ ដែលអាចនិយាយបានថាជាទិដ្ឋភាពមួយកម្រនឹងបានឃើញ ព្រមទាំងធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែទស្សនាយ៉ាងជក់ចិត្ត និងមិនអាចងាកចេញពីសម្រស់ដ៏ទាក់ទាញមួយនេះបានទេ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]