រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងស្រី ភិន សុដាលីស ទោះមួយរយៈចុងក្រោយនេះ រូបនាង ហាក់មិនសូវចេញសម្តែងឲ្យច្រើនដូចពេលមុនក្តី តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ និងគាំទ្ររបស់មហាជនលើរូបនាង ក៏ហាក់គ្មានការប្រែប្រួលឡើយ។
ជាមួយគ្នានេះ ហ្វេនៗតែងចាប់អារម្មណ៍ជាខ្លាំងនឹងជីវិតឯកជនរបស់ តារាសម្តែងស្រីរូបនេះ ដែលរូបនាង ធ្លាប់បានបើកបង្ហាញមុខមាត់គូស្នេហ៍ថ្មីខ្លួន យ៉ាងពេញទីតែម្តងលើបណ្តាញសង្គម តែផ្ទុយទៅវិញ ហ្វេនៗហាក់មិនទាន់បានឃើញ បុរសរូបនោះ បង្ហាញមុខក្នុងកម្មវិធីគ្រួសាររបស់តារាសម្តែងរូបនេះនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីយប់មិញនេះ ជាថ្ងៃកំណើតគម្រប់អាយុ៥ឆ្នាំ របស់កូនស្រីតារាស្រីរូបនេះ ខណៈនោះ គេសម្គាល់ឃើញមាន តារាជាច្រើនចូលរួម ជាពិសេសក្នុងនោះ ក៏បានបង្ហាញវត្តមាន របសគូស្នេហ៍ថ្មីចូលរួមផងដែរ ដែលមើលទៅ អ្នកគាំទ្រពិតជា ញញឹមបិទមាត់មិនជិតឡើយ មើលទៅគ្រួសាររីករាយខ្លាំងណាស់។
រិឯគូស្នេហ៍នោះវិញ ក៏គេឃើញមានភាពរីករាយខ្លាំងណាស់ដែរ ហើយក៏មើលទៅ ហាក់ទទួលបានគ្រប់យ៉ាងពីតារាសម្តែងស្រី អ្នកម៉ាក់កូន១រូបនេះ បានគ្រប់រឿងតែម្តង មិនតែប៉ុណ្ណោះ ក៏មានរូបថត ជួបជុំជាមួយប៉ាម៉ាក់របស់តារាសម្តែងស្រីរូបនេះទៀត មើលទៅគ្មានការជំទាស់អ្វីឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]