កូរ៉េខាងត្បូង ៖ ថ្មីៗនេះកំពុងផ្ទុះព័ត៌មានពេញបណ្ដាញសង្គមអ៊ីនធើណែត ដោយមានការសង្ស័យថាកីឡាករបាល់ទាត់ Son Heung Min និងតារាស្រី Jisoo សមាជិកក្រុម BLACKPINK ហាក់ដូចជាមានទំនាក់ទំនងស្នេហានឹងគ្នា តែទោះយ៉ាងណាសារព័ត៌មាន SBS News បានចេញរបាយការណ៍មួយដែលបង្ហាញពីពាក្យចចាមអារ៉ាមនេះ។

ប្រភពខាងលើបានឲ្យដឹងថា ទាក់ទងលេចលឺដំណឹង Dating រវាងកីឡាករបាល់ទាត់ Son Heung Min និង សមាជិកក្រុម BLACKPINK រូបនេះអាចបណ្ដាលមកពីភស្តុតាងសរុបមួយចំនួនដូចជា អ្នកនិយមលេងអ៊ីនធើណែតបានរកឃើញថាភាគីខាងប្រុស និង Jisoo បានហោះពីប្រទេសបារាំងក្នុងថ្ងៃតែមួយ លើសពីនេះក៏មានគេរកឃើញថាអ្នកទាំងពីរពាក់ខ្សែដៃស្រដៀងគ្នាទៀត។

ខណៈ Son Heung Min បានត្រលប់មកកូរ៉េខាងត្បូងវិញតាមអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី៥ ខែ តុលា មុនការប្រកួតជម្រុះបាល់ទាត់ពិភពលោក «2022 Qatar World Cup Asian» ដោយត្រូវបានគេបង្ហាញថាលោកបានចាកចេញពីបារាំងដើម្បីមកកូរ៉េខាងត្បូងមិនមែនអង់គ្លេសទេ ហើយ Jisoo ក៏បានវិលត្រលប់មកកូរ៉េខាងត្បូងវិញនៅថ្ងៃដដែល បន្ទាប់ពីបានចូលរួមកម្មវិធី «Paris Fashion Week» នៅប្រទេសបារាំង។

ទោះយ៉ាងណាពាក្យចចាមអារ៉ាមថាពួកគេណាត់ជួបគ្នាគ្រាន់តែជាពាក្យចចាមអារ៉ាមដែលបានបន្តតាំងពីឆ្នាំ ២០១៩ ប៉ុណ្ណោះបន្ទាប់ពីផ្ទុះរឿងពាក់ខ្សែដៃស្រដៀងគ្នា ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ Son Heung Min បានបញ្ជាក់ថាខ្សែដៃដែលពាក់នោះគឺជាខ្សែដៃមិត្តភាពពាក់រួមជាមួយមិត្តរួមក្រុមរបស់លោក ហើយ Jisoo ក៏បានបញ្ជាក់ថានាងមិនមានអ្នកស្គាល់គ្នាផ្ទៃក្នុងជាមួយកីឡាករបាល់ទាត់ម្នាក់ណានោះទេ៕
ប្រភព ៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]