រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាប្រុស Peypey Dy ជាតារាហ្វេសប៊ុក ដែលមានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ ការបង្កើតវីដេអូបែបកំប្លែងៗប្លែកៗ ក៏ដូចជាសាច់រឿងខ្លីៗ ចែកជូនដល់អ្នកទស្សនាឲ្យមានភាពសប្បាយរីករាយ។
ទន្ទឹមនឹងមាន មនុស្សម្នាជាច្រើន តែងផ្ទុះសំណើចរាល់ពេលមានវត្តមាន តារាប្រុសរូបនេះ មិនតែប៉ុណ្ណោះ រូបលោកក៏ ត្រូវបានមហាជន ស្គាល់ថា ជាមនុស្សរីករាយ មិនសូវកើតទុក្ខច្រើនប៉ុន្មានទេ ព្រោះភាគច្រើនតារាប្រុសរូបនេះ តែងបង្ហោះវីដេអូ លេងសើចក្អាកក្អាយជាមួយនឹងក្រុមមិត្តភក្តិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ ថ្មីៗនេះ ក្នុងកម្មវិធីមួយ រូបលោក បានទម្លាយរឿងដែល រូបលោក ពិបាកធ្វើចិត្តជាងគេ ជាពិសេស រាល់ពេលនឹកដល់ចំណុចនេះ គឺរូបលោកមិនដែល ទប់ទឹកភ្នែករួចឡើយ នោះគឺ ពេលដែលត្រូវចាកចេញ ដែលកន្លងមក តារាប្រុសរូបនេះ ធ្លាប់បានបង្ហើបរួចមកហើយថា គ្រួសាររបស់រូបលោកគឺរស់នៅក្រៅប្រទេស តែខ្លួនមិនទាន់ព្រមទៅនៅទេ ព្រោះនៅស្រុកខ្មែរ ខ្លួននៅមានសមត្ថភាពក្នុងការរកប្រាក់ នៅមានទីផ្សារ។
តែយ៉ាងណាក្តី អនាគតមើលមិនឃើញឡើយ ដូច្នេះអាចមានថ្ងៃណាមួយ រូបលោកអាចចាកចេញ តែរូបលោក មិនដឹងទាល់តែសោះថាតើ ត្រូវលួចចាកចេញម្នាក់ឯងដោយមិនប្រាប់ ឫ ត្រូវហៅមិត្តភក្តិរួមក្រុមមកជុំគ្នា ហើយនិយាយពាក្យលាគ្នា ព្រោះ ឲ្យតែនឹកឃើញ ការលាគ្នាគឺវា ពិតជាពិបាកចិត្តខ្លាំងណាស់ រូបលោកអាចខ្វះសង្សារបាន តែមិនអាចខ្វះមិត្តភក្តិមួយក្រុមនេះឡើយ ព្រោះពួកគេជាគ្រួសារទី២របស់ខ្លួន៕
បើចង់ដឹងឲ្យកានតែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]