រាជធានីភ្នំពេញ ៖ ពិតណាស់ មួយរយៈចុងក្រោយនេះ តារាសម្តែង សឿ សុធារ៉ា ត្រូវបានបណ្តាញសង្គម វាយប្រហារខ្លាំង ក្រោយពេល បងប្អូនមួយចំនួនបាន បង្ហើបប្រាប់ថា តារាសម្តែងរូបនេះ ជាមេតុនទីន មិនព្រមទូទាត់ប្រាក់ឲ្យកូនៗ ដែលធ្វើឲ្យ មហាជនផ្ទុះការសង្ស័យជាខ្លាំង។

ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីរូបនេះ បានបង្ហោះសារទទួលស្គាល់ថា រូបនាងពិតជា មិនអាចទូទាត់ប្រាក់ឲ្យកូនតុនទីន បានទាន់ពេលមែន ប៉ុន្តែនោះ ដោយសារតែ តារាកំប្លែង ស្រីខ្ញុង និងអតីតតារាកំប្លែង ស្រីអយ ដែលសព្វថ្ងៃនេះ មានងារជា លោកជំទាវហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី រឿងនេះ បានក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គម ដោយបងប្អូនជាច្រើន ចង់ដឹងថា តើសម្តីរបស់ តារាសម្តែងរូបនេះ ពិតដែរឫទេ ដែលតារាកំប្លែងទាំងពីររូបនេះ មិនព្រមទូទាត់ថ្លៃតុនទីន ខ្ទង់ម៉ឺនដុល្លារថ្នាក់នេះ តែផ្ទុយទៅវិញ ស្រាប់តែ តារាកំប្លែងទាំងពីរនាក់នេះ បានបង្ហោះសារ និងពោលពាក្យ ដែលហាក់មិនទទួលស្គាល់ថា ពួកគេពិតជា បានធ្វើរឿងនេះឡើយ ដែលធ្វើឲ្យប្រធានបទនេះ កាន់តែផ្ទុះការងើងឆ្ងល់។

ចុងក្រោយ ស្រាប់តែពេលថ្មីៗ តារាកំប្លែង ស្រីខ្ញុង បានបង្ហោះរូបភាព២សន្លឹក ដែលក្នុងនោះ មួយសន្លឹកបានថតទុកជាប់នូវ សម្តីខ្លឹមសារ ការសុំទោសរបស់តារាសម្តែង សឿ សុធារ៉ា និងមួយសន្លឹកទៀត​ ជាឯកសារត្រឹមត្រូវនៃកិច្ចសន្យាទូទាត់ផ្តាច់៕

ក្នុងនោះ តារាសម្តែងល្បីឈ្មោះរូបនេះ បានលើកឡើងថា ៖

រូបភាព
រូបភាព
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាកំប្លែង ស្រីខ្ញុង
តារាកំប្លែង ស្រីខ្ញុង
រូបភាពនៃការបង្ហោះរបស់ តារាកំប្លែង ស្រីខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា