ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់ពិធីការិនីប្រចាំទូរទស្សប៉ុសិ៍បាយ័ន្ត អ្នកណាមិនស្គាល់ ពី ស៊ឹម សូលីកា ដែលជាពិធីការិនីដ៏ល្បី កាលពីប៉ុន្មានឆ្នាំមុន នៅក្នុងកម្មវិធីជាច្រើន ទាក់ទងនឹងស្ត្រី និងសម្រស់ផ្សេងៗផងដែរ។

យ៉ាងណាមិញបើនិយាយពី រូបរាងរបស់តារាស្រីរូបនេះ កាន់តែប្រែប្រួលខ្លាំងឡើង រហូតខុសពីមុនដាច់ បើនឹងរូបកាលពីមុន ដែលនាងធ្លាប់បង្ហោះនៅក្នុងបណ្តាញសង្គម ដែលពេលនេះ អ្នកនាងហាក់មានសាច់ឈាមខ្លាំងជាងពេលមុន ដែលធ្លាប់តែមានរាងស្លីមនិងស្វែលយ៉ាងទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាង កាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរដល់នាងគ្រប់គ្នា ក្រោយនាងបានបង្ហោះរូបខ្លួនពីអតីតកាលកន្លងទៅច្រើនឆ្នាំ យ៉ាងស្រស់ស្អាត ទន់ភ្លន់គួរឲ្យសរសើរនៅក្នុងឈុតសម្លៀកបំពាក់អប្សរាដ៏ស្រស់ស្អាត។

ជាងនេះទៅទៀត តាមរយៈរូបភាពនីមួយៗ ឃើញថានៅពេលដែលនាង បានធ្វើការតែងខ្លួនបែបនេះស្រស់របស់នាង មើលទៅមិនត្រឹមតែស្រស់ស្អាត តែពិតជាទន់ភ្លន់ សាកសមជានារីខ្មែរ បូករួមនឹងទម្រង់មុខបែបធម្មជាតិរបស់នាងផងនោះគឺដូចជាអប្សរាពិតៗតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា