ភ្នំពេញ៖ Monde Selection ជាស្ថាប័នគុណភាពអន្តរជាតិ នៅទីក្រុងព្រុចសែល បានផ្តល់ពានរង្វាន់មេដាយមាសដល់ស្រាបៀរ អង្គរ បញ្ជាក់ពីគុណភាពល្អបំផុតសម្រាប់ឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ ២០១៧ ស្រាបៀរ អង្គរ បានចូលរួមប្រកួតលើឆាកអន្តរជាតិ ហើយតែងតែទទួលបានជោគជ័យឈ្នះពានរង្វាន់មេដាយមាសជាប់ៗគ្នា ពីស្ថាប័នកំពូលមួយនេះ ដែលនេះជាមោទនភាពចំពោះផលិតផលជាតិមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគណៈកម្មការដែលជាអ្នកជំនាញរបស់ស្ថាប័នអន្តរជាតិ Monde Selection បានចំណាយពេលយ៉ាងយូរក្នុងការភ្លក្ស និងត្រួតពិនិត្យវិភាគផលិតផលនីមួយៗយ៉ាងហ្មត់ចត់ ទាំងលើរសជាតិ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងការវេចខ្ចប់ និងរួមបញ្ជូលទាំង៖
- ផ្នែករូបភាព៖ ពណ៌ សំណើម ភាពថ្លា ពពុះ ភាពរលោង។
- ភាពទាក់ទាញ (កំណត់សម្គាល់លើក្លិន)៖ ក្លិនក្រអូប ប្រហើរ ឈ្ងុយ ក្លិនផ្កាហប់ និងក្លិនស្រូវសាលី។
- រសជាតិ៖ ល្មម ខ្លាំង ល្វីង ផ្អែម។
- រសជាតិបន្ទាប់ពីទទួលទាន៖ រសជាតិប្រហើរ ឈ្ងុយជាប់មាត់។
- អារម្មណ៍ និងរសជាតិជាប់មាត់៖ កម្រិតជាតិកាបូន ចំណុះ ជាតិហ្គេស ជាតិអាស៊ីត។
- ការវេចខ្ចប់
គ្រឿងផ្សំគុណភាពខ្ពស់របស់ស្រាបៀរ អង្គរ ដែលមានដូចជាស្រូវសាលី ផ្កាហប់ និងទឹកដ៏បរិសុទ្ធ បានធ្វើឲ្យអ្នកជំនាញផ្តល់ពិន្ទុខ្ពស់បំផុត រួមទាំងផ្តល់ពានរង្វាន់មេដាយមាសជាសក្ខីភាព។
លោក សោម ចន្ទណារ៉ាត់ ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ បានមានប្រសាសន៍ថា៖
អ្នកនិយមពិសាស្រាបៀរអាចជឿជាក់បានថា គ្រប់តំណក់នៃស្រាបៀរ អង្គរ ពិតជាត្រូវបានផលិតចេញពីគ្រឿងផ្សំល្អវិសេស ដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយភាពស្រស់ស្រាយ។
អំពីក្រុមហ៊ុន ខេមប៊្រូវ៖
ក្រុមហ៊ុន ខេមប៊្រូវ គឺជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតតាមស្ដង់ដាអឺរ៉ុប ចាប់តាំងពីដើមទសវត្សរ៍១៩៦០។
ខេមប្រ៊ូវ គឺជាក្រុមហ៊ុនសម្ព័ន្ធមួយនៃ កាស៊្បែរ គ្រុប។
លេខទំនាក់ទំនង៖ 023 911 992
https://www.facebook.com/AngkorBeerOfficial
Contact Us:023 911 992
https://www.facebook.com/AngkorBeerOfficial
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ
Don’t drink and drive.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]