ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើបណ្ដាញសង្គមកាលយប់ម៉ោង២រំលងអាធ្រាត មានករណី  រថយន្តស៊េរីទំនើប Rolls Royce ពណ៌ស ខ្លួនវែងតម្លៃកប់ក្តោង ថ្មីស្រឡាងទៅបុកពំនុះទ្រូងផ្លូវ មួយទំហឹង បណ្តាលឲ្យខូចខាត ផ្ទៃខាងមុខរថយន្តខ្ទេចបែកជា២តែម្តង។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ គេឃើញមានតែ អង្គរក្សប៉ុន្មាននាក់តែប៉ុណ្ណោះ ចំណែកឯ ម្ចាស់រថយន្តនោះ មិនត្រូវគេឃើញ នៅកន្លែងកើតហេតុឡើយ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើ ផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង ២អាធ្រាត្រ ថ្ងៃទី ១៣ តុលា ២០២១ កន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយហេតុការណ៍នេះ បណ្តាលឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ជាងនេះទៅទៀតគេក៏បានមានការសង្ស័យនិងសន្និដ្ឋានថា ម្ចាស់រថយន្តជាអ្នកបង្ករហេតុ គឺជាអតីតភរិយារបស់លោក ឌួង ឆាយ ដោយហេតុថាក្នុងកំឡុងពេលនិងក្រោយកើតហេតុ លោក ឌួង ឆាយ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមបែបនេះថា៖

ឌួង ឆាយ

សូមទស្សនារូបភាពខាងក្រោម៖

ឌួង ឆាយ
ឡានRolls Royce ដែលបានបុកពំនុះទ្រូងផ្លូវ
ឡានRolls Royce ដែលបានបុកពំនុះទ្រូងផ្លូវ
ឡានRolls Royce ដែលបានបុកពំនុះទ្រូងផ្លូវ
ឡានRolls Royce ដែលបានបុកពំនុះទ្រូងផ្លូវ
សារ ឌួង​ឆាយ
សារ ឌួង​ឆាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]