ភ្នំពេញ៖ ហេង កែវនីតា គឺជាពិធីការនីមួយដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកម្ពុជា ដែលរយៈច្រើនឆ្នាំមកហើយ ដែលកន្លងមកពិធិការនីរូបនេះបានបម្រើអារម្មណ៍មហាជន តាមរយៈកម្មវិធីកម្សាន្តនានា ដោយប្រើប្រាស់វោហាស័ព្ទមិនចេះរីងស្ងួតសោះឡើយ។
ជាការពិតណាស់ មកទល់ពេលបច្ចុប្បន្ន តារាស្រីរូបនេះ នៅតែរក្សាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនដដែល ដោយសារតែទេពកោសល្យ រួមទាំងការថែរក្សាសម្រស់នៅក្មេងជាងវ័យទៀតនោះ ដែលធ្វើឲ្យតារារូបនេះឈរនៅចំណុចខ្ពស់ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងពេលថ្មីៗនេះ ហេង កែវនីតា បានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានសម្លៀកបំពាក់ឈុតរ៉ូបពណ៍ទឹកក្រូច ដែលមានលក្ខណៈសមជាមួយសម្បុរសខ្ចី និងរាងស្វែលល្វត់ល្វន់របស់កញ្ញាណាស់ មើលទៅគឺគួរឲ្យស្រលាញ់ណាស់ ទោះបីកញ្ញាមានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែសម្រស់វិញក្មេងល្មមៗសុំខ្មាស់។
ក្រៅពីនេះ អ្នកគាំទ្របាននាំគ្នាសរសើរដល់ តារាស្រីរូបនេះ ដែលរក្សាសម្រស់បាននៅស្អាត ទោះបីជាអាយុចេះតែកើនឡើង និងរួមទាំងមម៉ាញឹកនឹងការងារយ៉ាងណាក្តីក៏ដោយចុះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]