ខេត្តព្រះសីហនុ÷ អាចថាជារឿងកម្របានជួបប្រទះ និងកម្របានឃើញ ដោយនៅព្រឹកវេលាម៉ោង ៦និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត០១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ក្នុងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវដោយមិនមានការដាក់ប៉ារាស់បញ្ជាឈប់ ក៏ត្រូវរថភ្លើង ០១គ្រឿង ក្នុងទិសដៅពីខេត្តព្រះសីហនុធ្វើដំណើរពីលិចមកកើតបុកតែម្តង។

យ៉ាងណាមិញ អ្នកបើកបររថយន្ដឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) មិនមានអ្នករួមដំណើរនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងត្រូវបានយកទៅ រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្ត៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

រូបភាពរថភ្លើងជួបគ្រោះថ្នាក់ចរាចរណ៍
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]