តារាកម្សាន្ត៖ ជឿជាក់ថាហ្វេនៗប្រាកដជាបានជ្រាប អំពីអាជីពចម្រៀងរបស់តារាចម្រៀងជើងចាស់ទាំងពីរនាក់ខាងក្រោមនេះ ព្រោះជាការពិតទៅ អ្នកទាំងពីរបានប្រឡូកក្នុងវិស័យចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយនាពេលកន្លងមក ពួកគេក៏មានអ្នកគាំទ្រស្ទើរតែទូទាំងប្រទេសផងដែរជាមួយនឹងបទចម្រៀងពីរោះៗរបស់ពួកគេជាច្រើន។

យ៉ាងណាមិញ បើទោះបីជាតារាពីររូបនេះ មានសន្ទុះនៃការគាំទ្រច្រើនមែន ប៉ុន្តែពួកគេមិនមែននៅតែច្រៀងមួយកន្លែងមិនមានការផ្លាស់ប្ដូរផលិតកម្មនោះដែរ ដោយក្នុងនោះកាលពីប៉ុន្មានឆ្នាំមុន តារាចម្រៀងពីររូបនេះ ក៏បានធ្វើការចាកចេញចោលផលិតកម្មចាស់ ទៅរកផលិតកម្មថ្មី រកបទពិសោធន៍ថ្មីៗ។ ប៉ុន្តែរំលងមិនបានប៉ុន្មានឆ្នាំផង  បន្ទាប់ពីពួកគេបានបញ្ចប់កុងត្រា ពួកគេក៏បានវិលត្រលប់ទៅរកទ្រនំចាស់វិញ ហើយសាងភាពល្បីល្បាញដល់សព្វថ្ងៃផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.កែវ វាសនា 

តារាប្រុសរូបនេះ មានឈ្មោះល្បីល្បាញក្នុងផលិតកម្មសាន់ដេ ជាច្រើនឆ្នាំណាស់មកហើយ តែក្នុងអំឡុងឆ្នាំ ២០១៦ លោកក៏បានចូលទៅផលិតកម្មថោន និងចេញបទចម្រៀងជាច្រើន ប៉ុន្តែរំលងមកដល់ឆ្នាំ ២០១៩ លោកក៏បានវិលមកផលិតកម្មសាន់ដេវិញ។

កែវ វាសនា 
កែវ វាសនា 

២.សុគន្ធ និសា

តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ដំបូងឡើយនាងក៏ជាគ្រាប់ពេជ្រមួយគ្រាប់ប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ។ តែនៅឆ្នាំ ២០១២ នាងក៏បានចាកចេញហើយចូលទៅក្នុងផលិតកម្មថោន។ តែក្រោយមកនៅឆ្នាំ ២០១៦ នាងក៏បានវិលមករកទ្រនំចាស់វិញ និងបានសាងភាពល្បីល្បាញរហូតដល់សព្វថ្ងៃ។

សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា