តារាកម្សាន្ត៖ បច្ចុប្បន្ន តារាចម្រៀងល្បីឈ្មោះទាំងពីរនាក់ខាងក្រោមនេះ គឺលោក STEP និងលោក TO ឬ B.O.B កំពុងសាងប្រជាប្រិយភាពរបស់ខ្លួនជាតារាចម្រៀងទោលនៅតាមផលិតកម្មរបស់ខ្លួន បានយ៉ាងល្បីល្បាញ មានមហាជនក៏ដូចជាអ្នកគាំទ្រពេញចិត្តជាមួយបទចម្រៀងពីរោះៗល្បីៗរបស់គេជាច្រើនបទ។

យ៉ាងណាមិញ បើងាកទៅមើលពេលវេលាកាលពីអំឡុងឆ្នាំ ២០១២-២០១៣ វិញ ប្រិយមិត្តដែលជាហ្វេនៗច្បាស់ជាដឹងហើយថា តារាចម្រៀងប្រុសពីររូបនេះ ក៏ធ្លាប់រួមសុខរួមទុក្ខ និងបានសហការបង្កើតស្នាដៃចម្រៀងជាមួយគ្នាជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ អ្នកទាំងពីរក៏បានធ្វើជាអ្នករ៉េបនៅក្នុងបទចម្រៀងជាមួយ អ្នកនាង ពេជ្រ សោភា ជាច្រើនបទ។ ហើយក្រោយមកទៀត STEP និង B.O.B ក៏បានចូលរួមបង្កើតក្រុមចម្រៀង Legacy នៅក្នុងផលិតកម្ម Phleng Record ជាមួយសមាជិកផ្សេងពីរនាក់ទៀតផងដែរ។ ប៉ុន្តែមិនយូរប៉ុន្មាននៅឆ្នាំ ២០១៥ ក្រុមនេះ ក៏បានរំសាយក្រុម ហើយសមាជិកម្នាក់ៗក៏ចែកផ្លូវរកការងាររៀងៗខ្លួន។ ដោយ STEP បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសតាំងពីពេលនោះមកដល់សព្វថ្ងៃ ហើយលោក B.O.B ក៏ចូលទៅច្រៀងក្នុងផលិតកម្មថោនផងដែរ៕

B.O.B
B,O.B
STEP
STEP
ក្រុម Legacy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP