តារាកម្សាន្ត÷ កាលពីថ្ងៃម្សិលមិញនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់មានការចាប់អារម្មណ៍ និងផ្ទុះការភ្ញាក់ផ្អើលស្ទើរគ្រប់ៗគ្នា ក្រោយពេលដែលតារាកំប្លែងស្រីដ៏ល្បី អ្នកនាង អូនសុកាន់ដា ហៅខ្ញុង បានឡាយវីដេអូទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនដែលជំពាក់បំណុលគេដល់ទៅ៥៧មុឺនដុល្លារ រហូតពុំមានសមត្ថភាពសងបន្តទៀត និងបានឡើងមកប្រកាសពាក្យបណ្តឹងថែមទៀតផង។

យ៉ាងណាមិញ មុនផ្ទុះព័ត៌មានខាងលើនេះ គេសង្កេតឃើញតារាស្រីរូបនេះជានិច្ចកាលតែងតែបង្ហាញក្តីសុខសុភមង្គលផ្ទាល់ខ្លួន ជាមួយនឹងក្រុមគ្រួសារ ដោយអ្នកនាងក៏មានឡានទំនើបសម្រាប់ជិះ មានផ្ទះធំទ្រនំខ្ពស់ ព្រមទាំងមានដី និងផ្ទះលំហែ បូករួមទាំងអាជីវកម្មផ្ទាល់ខ្លួនថែមទៀតផង ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រសឹងតែគ្រប់គ្នានឹកស្មានមិនដល់ថា តារាស្រីរូបនេះធ្លាក់ខ្លួនដល់កម្រិតនេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

អ្នកនាងខ្ញុង និងស្វាមី
អ្នកនាងខ្ញុង និងស្វាមី
ផ្ទះរបស់អ្នកនាង ខ្ញុង
ឡានរបស់អ្នកនាងខ្ញុង
ផ្ទះលំហែ និងដីរបស់អ្នកនាងខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង