រាជធានីភ្នំពេញ ៖ ផ្អើលអស់បណ្តាញសង្គម កាលពីម្សិលមិញនេះ ក្រោយពេល តារាកំប្លែង នាងខ្ញុង ទម្លាយការពិត ថាខ្លួន ជំពាក់គេជុំទិស សរុបជាង ៦០ម៉ឺនដុល្លារ រហូតធ្វើឲ្យ ការប្រាក់ក្នុងមួយខែៗ កើនដល់៤ម៉ឺនដុល្លារ ប្រកាសខ្លួនក្ស័យធន ទាល់ច្រក អស់សមត្ថភាពដោះបំណុល តទៅទៀត។
យ៉ាងណាមិញ ក្នុងនោះ លោកជំទាវ ស្រីអូន ម្ចាស់ក្រុមហ៊ុន ផលិតផលសម្រស់ធម្មជាតិ ក៏បាន បញ្ជាក់ថា រូបនាងធ្លាប់ ជួយតារាកំប្លែងរូបនេះ ២លើករួចមកហើយ តែរូបនាង នៅមិនកែខ្លួនសរុបជិត២០ម៉ឺនដុល្លារ ជាមួយគ្នានេះ លោកជំទាវ ក៏បានចេញមុខLive នឹងតារាកំប្លែងស្រីរូបនេះ សន្យាឈប់ធ្វើឲ្យ លោកជំទាវខកចិត្តតទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត គ្រាន់តែLiveមិនដល់១ម៉ោងផង នាងខ្ញុង ត្រូវបាន ម្ចាស់បំណុលលើកលែង ការប្រាក់ឲ្យ ៣ ទៅ៤ នាក់ ស្របពេលនោះ ក៏នៅមានមនុស្សមួយចំនួនប្រើបណ្តាញសង្គម ហាក់ផ្ទុះការរិះគន់ ដោយសារតែ ការជួយនេះ មិនមែនដើម្បីប្រយោជន៍សង្គម ដោយនេះជា ប្រយោជន៍បុគ្គលយ៉ាងច្បាស់។
យ៉ាងណាក្តី ក្រោយមានការរិះគន់ច្រើនពេកនោះ លោកជំទាវ ស្រីអូន បានអំពាវនាវ ដល់បងប្អូនដែល ចង់ជួយ នាងខ្ញុង គួរតែបែកចែកប្រាក់ជា២ចំណែក មួយចំណែកទៅតារាកំប្លែងរូបនេះ និងមួយចំណែកទៀត បរិច្ឆាគទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផាទាំំងពីរសាខា ដែលកំពុងរងចាំជំនួយ ក្នុងការព្យាបាលកុមាររាប់ពាន់នាក់។
គួរបញ្ជាក់ផងដែរថា លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]