កម្សាន្ត៖ ក្នុងពេលដែល ប្រជាប្រិយភាពរបស់តារាស្រីរូបស្រស់ ស៊ឹម ស្រីនិច កាន់តែកើនឡើង ស្រាប់តែនាង សម្រេចចិត្តប្រកាសផ្អាកពីការងារសិល្បៈកាលពីប៉ុន្មានខែកន្លងទៅ ក៏ព្រោះនាងត្រូវទៅបំពេញការងារដ៏ចាំបាច់ ដែលតម្រូវឲ្យបញ្ចប់ការងារលើវិថីសិល្បៈមិនដឹងពេលណាត្រលប់ចូលវិញ ។

លើសពីនេះ ក្រៅពីអាជីពជាតារាសម្ដែង ស៊ឹម ស្រីនិច បានឆាបបេះដូងពីទស្សនិកជនបានមិនចេះតិចនាក់នោះទេ ដោយសារតែ រូបសម្រស់ស្រស់ស្អាត តាមបែបធម្មជាតិ ថែមទាំងហ៊ានលេងស្ទីលសម្លៀកបំពាក់ស៊ិចស៊ី ស៊ីអារម្មណ៍ធ្វើឲ្យប្រុសៗ ឃើញហើយដឹងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមិនខាន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រយៈពេលកន្លងទៅថ្មីៗនេះ ស្រីនិច បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ជាខ្លាំង បន្ទាប់ពីនាងបានបើកបង្ហាញពីទំនាក់ទំនងជាមួយបុរសម្នាក់ ​និងបានផុសរូបជាច្រើនសន្លឹក ជាមួយ​គូស្នេហ៍របស់នាងជាផ្លូវការនៅក្នុងIG របស់នាង សម្រាប់ថ្ងៃដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ។

ជាមួយគ្នានេះ ក៏មានហ្វេនៗជាច្រើចូលទៅខមិន អបអរសារទដែលតារាស្រីរូបនេះទទួលបានស្នេហាថ្មី ថែមទាំងមើលទៅស្រលាញ់គ្នានិងសមគ្នាខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រីនិច
ស្រីនិច និង គូស្នេហ៍
ស្រីនិច និង គូស្នេហ៍
ស្រីនិច និង គូស្នេហ៍
ស្រីនិច និង គូស្នេហ៍
ស្រីនិច និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម ស្រីនិច