ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថាបងប្អូនប្រាកដជាបានស្គាល់ហើយ តារាស្រីដ៏មានទេពកោសល្យក្នុងការសម្ដែង កញ្ញា ស៊ឹម ស្រីនិច ជាពិសេសតារាស្រីរូបនេះ និយមលេងស្ទាយ៍ស៊ិចស៊ីជាប្រចាំផងដែរ។
យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ន ស្រីនិច បានប្រកាសសុំសម្រាកពីសិល្បៈមួយរយៈពិតមែន តែរាល់សកម្មភាពជាប្រចាំ នាងតែតែបង្ហាញនៅលើបណ្ដាញសង្គមជារឿយៗ ដើម្បីឲ្យហ្វេនៗរបស់នាងបានឃើញដើម្បីកុំឲ្យនឹកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក៏មិនឲ្យអ្នកគាំទ្ររង់ចាំយូរ ថ្មីៗនេះ ស្រីនិច ក៏បានបង្ហោះរូបភាពថ្មីក្នុងថ្ងៃកំណើតរបស់ខ្លួនយ៉ាងស្រស្អាតខ្លាំងមិនធម្មតា ក្នុងនោះថែមទាំងលេចវត្តមានគូស្នេហ៍របស់នាងចូលរួមអបអរក្នុងថ្ងៃពិសេសបែបលក្ខណៈ មិត្តភក្តិតិចតួច បើទោះជាមួយរយៈនេះ តារាស្រីរូបនេះនឹងគូស្នេហ៍ មិនបានបង្ហាញភាពផ្អែមល្ហែមឲ្យអ្នកគាំទ្របានឃើញ តែនេះក៏បញ្ជាក់ឲ្យឃើញថា ទំនាក់ទំនង នាងរវាងគូស្នេហ៍នៅតែល្អធម្មតា៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]