រាជធានីភ្នំពេញ ៖ ពិតណាស់ ផ្អើលពេញបណ្តាញសង្គម ក្រោយពេល នាងខ្ញុង លើកដៃសុំជំនួយ ម្នាក់១ដុល្លារពីមហាជន ដើម្បីដោះស្រាយបំណុល ដែលអាចជួយឲ្យ ខ្លួនរួចផុតពីបំណុល អាចបន្តជីវិតនៅក្រៅឃុំ អាចមានលទ្ធភាព ក្នុងការរកស៊ីបន្ត ដោះបំណុលនិងសងការប្រាក់ទៅកាន់ម្ចាស់បំណុល។

យ៉ាងណាមិញ ដោយសារតែ មានការរិះគន់ព្រោះ មហាជនភាគច្រើន រំពឹងថា បើម្នាក់ត្រឹម១ដុល្លារ ប្រជាជនកម្ពុជាហ្វេនៗរូបនាង ត្រឹមតែ ១លាននាក់ អាចរកបានហើយ១លានដុល្លារ ហេតុអ្វីរូបនាង នៅតែមិនព្រមសងប្រាក់ឲ្យគេទៅវិញ សុទ្ធចិត្តនៅពួនសំងំដល់ណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ពេលថ្មីៗនេះ តារាកំប្លែងរូបនេះ បានហៅអ្នកកាសែត ព្រមទាំំងបកស្រាយ រឿងហេតុគ្រប់យ៉ាង ព្រមទាំងបានបញ្ជាក់ពី សាច់ប្រាក់ពិតប្រាកដជាក់ស្តែង បានមកពី ការជួយបរិច្ឆាគពីអ្នកគាំទ្រ និងសប្បុរសជន សរុបរយៈពេល ៣ថ្ងៃនេះ គឺ ៥ម៉ឺន ៦ពាន់ ៥រយ ៤២ដុល្លារ (៥,៦៥៤២.៣៧ដុល្លារ) មិនតែប៉ុណ្ណោះ រូបនាងបញ្ជាក់ថា ដើម្បីភាពស្អាតស្អំ រូបនាងនឹង ទៅធនាគារ បញ្ចេញវិក័យប័ត្រសាច់ប្រាក់ឲ្យ បានពិតប្រាកដ ការពារកុំឲ្យបងប្អូនយល់ច្រលំតទៅទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង