រាជធានីភ្នំពេញ ៖ ពិតមែនហើយ តារាកំប្លែង នាងខ្ញុង ក្រោយលើកដៃ សុំជំនួយរួចមក បងប្អូនខ្មែរភាគច្រើន អាណិតនិងគាំទ្រ រូបនាង ដោយត្រឹមតែ ៣ថ្ងៃសោះ ទទួលបានទឹកប្រាក់ជាង ៥ម៉ឺនដុល្លារ មិនតែប៉ុណ្ណោះ មេបំណុលមួយចំនួន ក៏បានលើកលែងការប្រាក់ឲ្យរូបនាងផងដែរ។
ផ្ទុយទៅវិញ ក្រោយពី លោកគ្រូម្នាក់ទម្លាយ ថារូបលោកជា អ្នកផ្តើមគំនិតឲ្យនាងខ្ញុង សុំប្រជាជនម្នាក់១ដុល្លារ ដើម្បីដោះបំណុលនោះ ស្រាប់តែ មហាជនមួយភាគធំ ដែលធ្លាប់គាំទ្ររូបនាង សូម្បីតែ ស្រីអូនសម្រស់ធម្មជាតិ ក៏បង្ហោះសារ ហាក់អស់ទំនុកចិត្តទៅហើយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត លោកគ្រូ ជោគជ័យរូបនោះ ក៏បាន បង្ហោះបញ្ជីហរិញ្ញវត្ថុលុយជំពាក់គេ ចំណូលចំណាយ របស់តារាកំប្លែងរូបនេះ ដែលត្រូវគេ ភ្ញាក់ផ្អើល បន្ទាប់ពី ឃើញ ទ្រព្យសម្បត្តិរបស់នាង មិនតិចទេ ដែលនៅជាប់នឹងខ្លួន នោះ សុទ្ធតែជា របស់បញ្ចាំ និងបង់រំលោះ ស្ទើរតែទាំងអស់ទៅហើយ។
យ៉ាងណាមិញ តារាកំប្លែងរូបនេះ ក៏នៅតែអះអាងថា លុយជំពាក់រូបនាង ត្រូវតែរកស៊ីយកមកសងគេ ការចេញមកសុំម្នាក់១ដុល្លារនេះ គឺដើម្បី អាចធានាថា កូនៗរបស់រូបនាងអាច រៀនសូត្រនិងរស់នៅបាន ខណៈពេល ម្ចាស់បំណុលអាចប្តឹងរូបនាង ចូលគុកគ្រប់ពេល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]