តារាកម្សាន្ត៖ ជាការពិតណាស់ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ជាតារាស្រីម្នាក់ដែលមានភាពល្បីល្បាញ ទាំងតន្រី្តសម័យ និងតន្រ្តីបុរាណខ្មែរ និងត្រូវបានមហាជនទទួលស្គាល់អំពីសមត្ថភាពរបស់នាងអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ហើយរហូតមកទល់សព្វថ្ងៃតារាស្រីរូបនេះ ក៏នៅតែមានប្រជាប្រិយភាពខ្លាំងមិនធម្មតា។
ដោយឡែក បើងាកមកចាប់អារម្មណ៍សម្រាប់ជីវិតគ្រួសាររបស់អ្នកនាង ខាត់ សុឃីម វិញទស្សនិកជនប្រាកដជាធ្លាប់ជ្រាបហើយថា មុននឹងបានសាងគ្រួសារយ៉ាងមានសុភមង្គលដូចសព្វថ្ងៃ កាលពីមុនអ្នកនាងក៏ធ្លាប់ជួបរឿងបែកបាក់ជាមួយគូជីវិត និងបន្សល់បានកូនប្រុសម្នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយបច្ចុប្បន្ននេះ កូនប្រុសច្បងម្នាក់នោះរបស់អ្នកនាង ខាត់ សុឃីម ដែលគ្រប់គ្នាស្គាល់ឈ្មោះគេថា Sky (ស្កាយ) ឥលូវនេះគេក៏ពេញរូបពេញរាង វ័យ១៦ឆ្នាំ មើលទៅពេញកំលោះស្ដូកតែម្ដង។ ហើយបើនិយាយពីរូបសម្បត្តិរបស់គេ អាចនិយាយបានថា កាន់តែសង្ហាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការតែងខ្លួនក៏ស្អាតៗ មើលទៅពិតជាមានមន្តស្នេហ៍មិនចាញ់អ្នកម្ដាយប៉ុន្មាននោះឡើយ រហូតពេលហ្វេនតារាចម្រៀងជើងចាស់រូបនេះ ឃើញហើយនាំគ្នាពោលសរសើរពីកូនប្រុសនាងជាហូរហែផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]