ភ្នំពេញ៖ អាចនិយាយបានថា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា បានប្រឡូកក្នុងសិល្បៈចម្រៀង ជាមួយនឹងទឹកដមសម្លេងដ៏ស្រទន់ក្រអួនក្រអៅ​ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនដែលនិយមគាំទ្រវិស័យសិល្បៈ។  

ជាការពិតណាស់ បើគិតមកទល់ពេលនេះ អាចនិយាយបានថាតារាចម្រៀស្រីរូបនេះ ​ទទួលបានភាពជោគជ័យខ្លាំង ទៅលើអាជីពជាសិល្បៈចម្រៀង ជារៀមច្បងលំដាប់ជួរមុខម្នាក់ទៅហើយ ទោះបីខណៈពេលនេះ អ្នកនាងមិនសូវជាបង្ហាញមុខនៅលើឆាកតន្ត្រីយ៉ាងណាក្តី។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ សុគន្ធ នោសា  នៅតែមានសម្រស់ស្អាតខ្លាំង​ដូចមុនដដែល ដោយមើលទៅរូបភាពថ្មីៗ ដែលអ្នកនាងបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកគឺមិនខុសពីពេលមុនឡើយ ដោយសាច់មុខម៉ត់ខៃ គ្មានស្នាមជ្រីវជ្រួញ ចំណែករូប​រាងគឺនៅតែស្វែល និងសប្បុរគឺសស្អាតតែម្តង ដោយមើលទៅគឺខ្ញង់តែម្តង បើទោះបីជាពេលនេះអ្នកនាង មានវ័យកាន់តែទៅមុខថែមទាំងមានប្តីរួចហើយក្តី។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរនូវសម្រស់អាយដល់ដែលនៅតែថែរក្សាសម្រស់ និងភាពក្មេងជាងវ័យបានដដែល ទោះបីជាពេលវេលាកន្លងហួសយូរយ៉ាងណាក្តី ៕

សូមទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា